ចៅក្រមនិងព្រះរាជអាជ្ញាចំនួន២០នាក់ឋិតក្នុងគម្រោងផ្លាស់ប្តូរភារកិច្ចនិងតែងតាំងមុខតំណែងថ្មី
ប្រភពព័ត៌មានស្និទ្ធនឹងក្រសួងយុត្តិធម៌ដែលអាចជឿទុកចិត្តបាន ប្រាប់ឲ្យដឹងថា ចៅក្រម និងព្រះរាជអាជ្ញាបម្រើការងារនៅតាមបណ្តាសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកចំនួន២០នាក់ ឋិតក្នុងគម្រោងផ្លាស់ប្តូរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនៅក្នុងចន្លោះខែមីនា និងខែមេសា ឆ្នាំ២០១៤នេះ ដោយគម្រោងនៃការផ្លាស់ប្តូរភារកិច្ច និងតែងតាំងមុខតំណែងថ្មីរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងនោះត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំរួចរាល់ហើយៗទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីទៀតផង គឺរង់ចាំតែព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាត្រាស់បង្គាប់ប៉ុណ្ណោះ ។
ចៅក្រម និងព្រះរាជអាជ្ញាចំនួន២០នាក់ដែលនឹងត្រូវផ្លាស់ប្តូរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនោះមានដូចខាងក្រោម ៖
១-ឯកឧត្តម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដុះស្លែជិត១០ឆ្នាំ ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល ។
២-លោក និល ណុន ប្រធានសាលាដំបូងខេត្តសៀមរាប រយៈពេលជាង៦ឆ្នាំ ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល ។
៣-លោក សេង ប៊ុនឃាង ព្រះរាជអាជ្ញាអមតុលាការកំពូល រយៈពេល៥ឆ្នាំ ត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ។
៤-លោក សេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៥ឆ្នាំ ត្រូវតែងតាំងជាចៅក្រមតុលាការកំពូល ។
៥-លោក តែ សំអាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៤ឆ្នាំ ត្រូវតែងតាំងជាចៅក្រមតុលាការកំពូល ។
៦-លោកស្រី ចាំង ស៊ីណាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៧ឆ្នាំ ត្រូវតែងតាំងជាចៅក្រមតុលាការកំពូល ។
៧-លោកស្រី សែម សក្កិកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៥ឆ្នាំ ត្រូវតែងតាំងជាចៅក្រមតុលាការកំពូល ។
៨-លោក ជុំ សំបាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត រយៈពេល៦ឆ្នាំ ត្រូវតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ។
៩-លោក ហ៊ាន រិទ្ធ ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ រយៈពេល៦ឆ្នាំ ត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
១០-លោក សុខ រឿន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេលជាង១០ឆ្នាំ ត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
១១-លោក អាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ រយៈពេលជាង៦ឆ្នាំ ត្រូវផ្ទេរមកជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ។
១២-លោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តបាត់ដំបង រយៈពេលជាង៦ឆ្នាំ ត្រូវផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ចាម ។
១៣-លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ចាម រយៈពេល៣ឆ្នាំ ត្រូវផ្ទេរមកជាប្រធានសាលាដំបូងខេត្តបាត់ដំបង ។
១៤-លោក ចែ សុង ចៅក្រមសាលាដំបូងខេត្តសៀមរាប រយៈពេល៣ឆ្នាំត្រូវតែងតាំងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។
១៥-លោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៦ឆ្នាំ ត្រូវតែងតាំងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។
១៦-លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង រយៈពេល៥ឆ្នាំ ត្រូវផ្លាស់មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
១៧-លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប រយៈពេល៥ឆ្នាំ ត្រូវផ្លាស់មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ។
១៨-លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ រយៈពេល៥ឆ្នាំ ត្រូវផ្លាស់មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។
១៩-លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ រយៈពេល៥ឆ្នាំ ត្រូវផ្លាស់មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។
២០-លោក តុប ឈុនហេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង រយៈពេល៥ឆ្នាំ ត្រូវតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។
មជ្ឈដ្ឋានអ្នកតាមដានដំណើរការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរភារកិច្ច និងការតែងតាំងមុខតំណែងថ្មីរបស់ចៅក្រម និងព្រះរាជអាជ្ញានៅពេលខាងមុខនេះ គ្មានអ្វីប្លែកជាដុំកំភួនទេ តែអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺការតែងតាំងចៅក្រមដែលដល់អាយុត្រូវចូលនិវត្តន៍ហើយ ឲ្យធ្វើជាអនុប្រធានតុលាការកំពូល ដូចជាករណីឯកឧត្តម ជីវ កេង និងការតែងតាំងព្រះរាជអាជ្ញាដែលធ្លាប់មានកំហុសឆ្គង ឲ្យធ្វើជាអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ដូចជាករណីលោក សុខ រឿន ជាដើម ៕
Source from: www.dtn7.com

Loading...
Loading...