ល្បួងក្មេងស្រីទៅរួមភេទនៅផ្ទះសំណាក់ រត់គេចខ្លួនជាង ២ឆ្នាំ មកវិញជាប់ខ្នោះប៉ូលីស
ខេត្ដកណ្ដាល ៖ បុរសភេទទី៣ ម្នាក់ ដែលបាននាំក្មេងស្រី អាយុក្រោម ១៥ឆ្នាំ ចេញពីផ្ទះទៅរួមភេទ ជាមួយបុរសម្នាក់ នៅផ្ទះសំណាក់ដោយខុសច្បាប់ ហើយបានរត់គេចខ្លួនជាង ២ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៦ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដោយអនុវត្ដតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់ សាលាដំបូងខេត្ដកណ្ដាល ។
ជនត្រូវចោទមានឈ្មោះ ឈាវ សារៈ ហៅខ្ទើយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបម្រើការងារនៅក្នុងហាងខារ៉ាអូខេ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជននេះត្រូវបានលោក អិន វ៉ាន់វិបុល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកណ្ដាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៥៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ដោយចោទប្រកាន់់ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ដែលបានប្រព្រឹត្ដ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
មានការរំលឹកថា កាលពីអំឡុងឆ្នាំ២០១១ ជនត្រូវចោទឈ្មោះ ឈាវ សារៈ ហៅខ្ទើយ បានធ្វើសកម្មភាពល្បួងក្មេងស្រីម្នាក់ អាយុក្រោម ១៥ឆ្នាំ ចេញពីផ្ទះនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន យកទៅឱ្យបម្រើផ្លូវភេទ ជាមួយបុរសម្នាក់នៅផ្ទះសំណាក់ ។ ក្រោយមកឪពុកម្ដាយក្មេងស្រីដឹង ក៏ប្ដឹងទៅសមត្ថកិច្ចនគរបាល ហើយឈ្មោះ ឈាវ សារៈ ហៅខ្ទើយ ក៏បានរត់គេចខ្លួនចេញពីលំនៅឋាន ពុំដឹងថា ទៅណានោះទេ ទើបនគរបាលកសាងសំណុំរឿង និងសាវតារជាតិរបស់ជនត្រូវចោទ បញ្ជូនទៅសាលាដំបូង ខេត្ដកណ្ដាល ឈានដល់ការចេញដីកាចាប់ខ្លួន ជនត្រូវចោទតែម្ដង៕
Source from: watphnom-news.com

Loading...
Loading...