អគ្គិភ័យឆាបឆេះផ្ទះនៅខាងលិចផ្សាររមាស រាលដាលជាង ២០ខ្នង ខាតបង់រាប់ម៉ឺនដុល្លារ
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋជាង ២០ខ្នង ត្រូវបានព្រះអគ្គីឆាបឆេះ តែក្នុងរយៈពេលមួយម៉ោង ដោយសារតែទុសេខ្សែភ្លើង កាលពីវេលាម៉ោង ៦និង៥០ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ នៅខាងលិចផ្សាររមាស តាមបណ្តោយផ្លូវជាតិលេខ៥៣ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
សមត្ថកិច្ចបានអោយដឹងថា ដើមហេតុនៃគ្រោះអគ្គីភ័យនេះ បណ្តាលមកពីការទុសេខ្សែភ្លើង ចេញពីផ្ទះស្ត្រីមេម៉ាយម្នាក់ឈ្មោះ ម៉ែ អាងនៗ ហើយក្នុងពេលអគ្គីភ័យ កំពុងឆាបឆេះ មានខ្យល់បក់ខ្លាំងនិង តាមផ្ទះមួយចំនួន មានលក់សាំង និងហ្គាសផងនោះ ក៏បង្កអោយឆេះរាលដាល ដល់ផ្ទះអាជីវករលក់ដូរ ដែលមានជញ្ជាំងជាប់ៗគ្នា អស់ជាង ២០ខ្នង ប៉ុន្តែមិនបង្កអោយមានមនុស្ស រងរបួសឬស្លាប់ឡើយ។
សមត្ថកិច្ចមិនទាន់ស្រង់ស្ថិតិ ឲ្យបានច្បាស់លាស់ ពីជនរងគ្រោះ អំពីការខូចខាតនៅឡើយទេ ព្រោះតែម្ចាស់ផ្ទះខ្លះមិននៅផ្ទះ ទៅការបងប្អូននៅឆ្ងាយ តែតាមការប៉ាន់ស្មាន ទំហំការខូចខាត មានជាច្រើនម៉ឺនដុល្លារ ដោយសារជនរងគ្រោះ ជាអាជីវករលក់ដូរច្រើននាក់។ នៅក្នុងគ្រោះអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង បានប្រើប្រាស់ទឹកអស់ ១៧រថយន្ត ជួយបាញ់ពន្លត់ ទើបអាចទប់ស្កាត់ ការឆេះរាលដាលបាន៕
Source from: watphnom-news.com

Loading...
Loading...