យុវតីចិត្តខ្លាំងខឹងម្តាយស្តីបន្ទោសបន្តិចបន្តួច លេបថ្នាំអស់ ២០គ្រាប់ ប៉ងបញ្ចប់ជីវិត
ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីបានដឹងថា នាងបានលួចលេបថ្នាំ សរសៃប្រសាទអស់ ២០គ្រាប់ ប៉ុនប៉ងធ្វើអត្តឃាត រហូតមានអាការៈពុល ទន់ដៃជើងនិងសន្លប់បាត់ស្មារតី កាលពីវេលាម៉ោង ៧និង១៥ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
យុវតីដែលគិតខ្លីមានអាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យមួយ រស់នៅភូមិ-ឃុំ អណ្តូងស្នាយ មិនត្រូវបានក្រុមគ្រួសារ និងគ្រូពេទ្យប្រាប់ឈ្មោះ និងមូលហេតុនៃរឿងរ៉ាវ ដែលឈានដល់ការព្យាយាម ធ្វើអត្តឃាតនោះឡើយ។ គ្រាន់តែគេប្រាប់ថា ខឹងម្តាយស្តីបន្ទោសបន្តិចបន្តួច ទើបលួចលេបថ្នាំសរសៃប្រសាទ របស់ម្តាយអស់ ២០គ្រាប់។ នៅពេលថ្នាំធ្វើទុក្ខខ្លាំង ទើបនាងប្រាប់ក្រុមគ្រួសារថា នាងបានលួចលេបថ្នាំអស់ ២០គ្រាប់ ព្រោះតែតូចចិត្តខ្លាំងពេកនិងចង់ស្លាប់។
យុវតីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន មកដល់មន្ទីរពេទ្យខេត្ត នៅម៉ោង ៧និង៣០ នាទីយប់ ហើយត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះបាញ់ទឹកលាងក្រពះ យ៉ាងយកចិត្តទុកដាក់ និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះគំនិតខ្លីរបស់នាង។ ក្រោយការសង្គ្រោះ ក្រុមគ្រូពេទ្យបានអោយដឹងថា ការពុលថ្នាំរបស់នាង មានសភាពខ្លាំងនៅឡើយ ត្រូវការថែទាំ ដាក់ស៊ី រ៉ូមនិងចាក់ថ្នាំ បន្សាបជាតិពុល ហើយធ្វើការតាមដាន មួយរយៈពេលទៀត ទើបដឹងលទ្ធផល ប៉ុន្តែនាងមិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ៕
Source from: watphnom-news.com

Loading...
Loading...