ទំនងជាខូចចិត្តរឿងប្តីមានប្រពន្ធចុង ផឹកស្រារហូតធ្លាក់ពីលើផ្ទះកម្ពស់ ២ម៉ែត្រស្លាប់
ខេត្ដពោធិ៍សាត់ ៖ ស្ដ្រីម្នាក់ដែលផឹកស្រា ស្រវឹងជាប់ជាប្រចាំ បានធ្លាក់ពីលើផ្ទះ កម្ពស់ប្រមាណ ២ ម៉ែត្រស្លាប់ យ៉ាងអាណោចអាធ័ម ហើយគេសង្ស័យជា អំពើហិង្សានៅក្នុងគ្រួសារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចពាម ស្ថិតនៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ហើយនគរបាលស្រុក ដែលបានទៅពិនិត្យកន្លែងកើតហេតុ បានបញ្ជាក់ថា ស្ដ្រីរងគ្រោះស្រវឹងស្រា ដើរធ្លាក់ពីលើផ្ទះស្លាប់ពិតមែន។
ស្ដ្រីរងគ្រោះដែលធ្លាក់ពីលើផ្ទះស្លាប់ មានឈ្មោះ ផា ហង្ស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ ជាម សុផល អាយុ ៦០ឆ្នាំ និងមានកូនប្រុសម្នាក់ នៅក្នុងបន្ទុក ។ ស្ដ្រីរងគ្រោះតែងតែ ផឹកស្រាស្រវឹងជាប់ជាប្រចាំ សង្ស័យខូចចិត្ដរឿងប្ដីរបស់គាត់ មានប្រពន្ធចុង ហើយការស្លាប់នេះខុសប្រក្រតី ត្រង់ថា ពេលគាត់ធ្លាក់ពីលើផ្ទះ ប្ដីគាត់ពុំបានប្រាប់អ្នកជិតខាងទេ ទាល់តែមួយម៉ោងក្រោយមក ទើបប្ដីបានដើរប្រាប់គេឯងថា ប្រពន្ធ របស់គាត់បានធ្លាក់ពីលើផ្ទះស្លាប់ ។
មិនតែប៉ុណ្ណោះប្ដីស្ដ្រីរងគ្រោះបានចាក់ថ្នាំអស់ ២ដបតូច ដោយគេស្គាល់ ឈ្មោះថ្នាំ សង់តាមីស៊ីន ព្រមទាំងមានស្នាមជាំភ្នែកខាងស្ដាំ និងបែកក្បាល ផ្នែកខាងក្រោយ ថែមទាំងមានឈាម ប្រឡាក់កាំជណ្ដើរទៀតផង ប៉ុន្ដែត្រូវបុរសជាប្តី ជូតឈាមទាំងនោះយ៉ាងស្អាត ទាំងកាំជណ្ដើរទាំងមុខរបួស ។ ករណីនេះនាំឲ្យគេសង្ស័យថា មានអំពើហិង្សាប្រតាយប្រតប់គ្នា ទើបស្ដ្រីរងគ្រោះធ្លាក់ពីលើផ្ទះ ហើយម្យ៉ាងទៀតប្ដីរបស់ស្ដ្រីរងគ្រោះ ក៏មិនហៅអ្នកជិតខាងឱ្យជួយ ដោយទុកឱ្យប្រពន្ធស្លាប់បែបនេះ៕
Source from: watphnom-news.com

Loading...
Loading...