ដើរចាក់អង្ក្រងនៅតាមបណ្តោយព្រំដែន ជ្រុលចូលចំការមីនផ្ទុះកក្រើកដី រងរបួសធ្ងន់ ៣នាក់
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដើរចាក់អង្ក្រង នៅតាមបណ្តោយព្រំដែន បានជួបគ្រោះថ្នាក់ផ្ទុះមីន បណ្តាលអោយរបួសធ្ងន់ ៣នាក់ ក្នុងនោះស្រី ២នាក់ ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យអារញ្ញ ប្រទេសថៃ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចបន្ទាត់ព្រំដែន TA7.29 ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះទាំង ៣នាក់ ដែលរបួសធ្ងន់ រួមមាន ១-ឈ្មោះ អាន់ ភេទស្រី អានយុ ២៨ឆ្នាំ ត្រូវជាមីង ជាជនជាតិថៃ ដាច់ជើងឆ្វេង របួសជើងស្តាំ និងបាក់ដៃឆ្វេង រស់នៅភូមិអូរព្រាល ឃុំ.ស្រុកតាព្យា ខេត្តស្រះកែវ ២-ឈ្មោះ បាក់ ថានី ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាក្មួយ របួសកំប៉េះគូទ ៣-ឈ្មោះ បាក់ ថៃណៃ ភេទប្រុស អាយុ ៨ឆ្នាំ ត្រូវជាក្មួយ របួសធ្ងន់ពេញខ្លួន ជាក្មួយរស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាមសំដីឱពុកម្តាយជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានដើរចាក់អង្ក្រង តាមព្រំដែនជ្រុលចូលចំការមីន ដែលហាមឃាត់ បណ្តាលអោយផ្ទុះ រងរបួសធ្ងន់ ៣នាក់ នៅចំណុចបន្ទាត់ព្រំដែន TA7.29 ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក តែម្តង។ ក្រោយពេលកើតហេតុ បងប្អូនជនរងគ្រោះ ដែលជាជនជាតិថៃ ត្រូវបានដឹកតាមរថយន្ត ទៅមន្ទីរពេទ្យស្រុកអារញ្ញ ប្រទេសថៃដើម្បី សង្គ្រោះបន្ទាន់ ប៉ុន្តែមិនទាន់ថា អាចសង្គ្រោះបាន ឬអត់នោះទេ៕
Source from: watphnom-news.com

Loading...
Loading...