លោក ង៉ោ ម៉េងជ្រួន មើលរំលងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទុកឲ្យហាងកោសជប់ បង្កប់សេវាផ្លូវភេទ កើតឡើងព្រោងព្រាត
ក្រុងប៉ោយប៉ោយ ៖ បច្ចុប្បន្ននេះហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ របស់ជនជាតិវៀតណាម បានកើតឡើងយ៉ាងព្រោងព្រាត នៅក្នុងក្រុងប៉ោយប៉ែត ដោយគ្មានការទប់ស្កាត់ និងបង្ក្រាបឲ្យស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពម្តងណាឡើយ ពោលគឺការដឹកនាំរបស់លោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត ហាក់ដូចជាអសកម្មខ្លាំងណាស់។
បើតាមប្រភពពីស្ដ្រីម្នាក់ ជាជនជាតិវៀតណាម និងជាមេការនៅ ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ បាននិយាយថា គាត់ពុំមែនជាថៅកែស្រីនោះទេ គឺគ្រាន់តែជាមេការ មើលខុសត្រូវលើស្រីៗ និងដោះស្រាយ ពេលមានសមត្ថកិច្ច មកសួរនាំ។ រីឯភ្ញៀវចូលមកម៉ាស្សាម្ដង ក្នុងតម្លៃមួយ ម៉ោង ៣ដុល្លារ បើចង់វ៉ៃសិច ម្ដងពី ១០ទៅ១៥ ដុល្លារ តាមស្រីក្មេងឬចាស់ ហើយហាងបើករកស៊ីទាំងថ្ងៃទាំងយប់ បម្រើសេវាសឹង ២៤ម៉ោង ប៉ុន្ដែពេលថ្ងៃ ពុំសូវមានភ្ញៀវទេ គឺពេលយប់ទើបសម្បូរភ្ញៀវ។
ស្ដ្រីមេការដដែល បានបញ្ជាក់ទៀតថា ហាងម៉ាស្សារបស់គាត់ អាចដំណើរការដោយរលូនល្អ គឺត្រូវចំណាយប្រាក់ ក្នុងមួយខែៗរាប់ពាន់ដុល្លារ សម្រាប់បង់ជូន សមត្ថកិច្ចជាច្រើនស្ថាប័ន រាប់មិនអស់។ ប្រជាពលរដ្ឋបាននិយាយថា មិនគួរអាជ្ញាធរ ក្រុង-ខេត្ដ បណ្ដែតបណ្ដោយ ឱ្យកើតមានសេវាកម្មផ្លូវភេទ បង្កប់ក្នុងហាងម៉ាស្សា របស់ជនជាតិវៀតណាម ព្រោងព្រាតពេញក្រុងមួយនេះទេ ព្រោះវាកំពុងធ្វើឱ្យ បាត់បង់តម្លៃវប្បធម៌ខ្មែរ និងបង្កឲ្យមាន ភាពអនាធិបតេយ្យ ផ្ទុយពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពផងដែរ។
ប្រជាពលរដ្ឋបានសំណូមពរ ឱ្យអាជ្ញាធរក្រុង-ខេត្ដ ចាត់វិធានការលុបបំបាត់ និងបង្ក្រាបហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ របស់ជនជាតិវៀតណាម នៅក្នុងក្រុងប៉ោយប៉ែត ឱ្យមានប្រសិទ្ធភាពផង ព្រោះសង្ឃឹមទៅលើ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ សុទ្ធតែត្រូវគ្នាជាមួយថៅកែហាង បង្កប់សេវាវាយសិចទាំងនោះ។ សូមរំលឹកថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាថា អាណត្តិទី៥ នេះត្រូវកែទម្រង់ស៊ីជម្រៅ និងពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព តែថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ហាក់ដូចជាអសកម្ម ខ្លាំងណាស់៕
Source from: watphnom-news.com

Loading...
Loading...