ឃើញក្មេងស្រីងូតទឹកស្រាត ចាប់ឱបថើបនិងយកដៃរុកប្រដាប់ភេទ ជាប់ចោទពីបទរំលោភ
ខេត្តកណ្ដាល ៖ បុរសល្មោភកាមម្នាក់ ត្រូវឪពុក-ម្ដាយ និងក្រុមគ្រួសារ ក្មេងស្រីរងគ្រោះអាយុ ៥ឆ្នាំ ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅឃុំកោះធំខ ស្រុកកោះធំ ខេត្ដកណ្ដាល បន្ទាប់ពីបានលួងលោម ឱបប្រលែងនិងយកម្រាមដៃ លូកលេង ប្រដាប់ភេទក្មេងស្រីរងគ្រោះ នៅពេលដែលនាង កំពុងងូតទឹកស្រាត នៅក្នុងទន្លេ ជាមួយក្មេងប្រុសម្នាក់ទៀត នៅផ្ទះក្បែរគ្នា ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ពីបទរំលោភកុមារីអាយុ ៥ឆ្នាំ មានឈ្មោះ ឡឹក សែ អាយុ ៤១ឆ្នាំ រស់នៅក្នុង ភូមិព្រែកតាកេ ឃុំកោះធំខ ស្រុកកោះធំ ខេត្ដកណ្ដាល ជាមួយក្មេងស្រីរងគ្រោះ ហើយក្មេងស្រី រងគ្រោះមានឈ្មោះ ស.ម.គ អាយុ ៥ឆ្នាំ ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុក្មេង ស្រីរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតអាយុ ១១ឆ្នាំ ឈ្មោះ ឡាយ ធារិទ្ធ រស់នៅផ្ទះក្បែរគ្នា បានទៅងូតទឹកទន្លេបាសាក់ ត្រង់ចំណុចកំពង់ទឹក ដោយក្មេងស្រីរងគ្រោះ ដោះសម្លៀកបំពាក់ និងងូតទឹកលេង ជាមួយក្មេងប្រុស ឡាយ ធារិទ្ធ ។
ដោយឃើញក្មេងស្រីរងគ្រោះ ងូតទឹកស្រាតយ៉ាងដូច្នេះ ជនសង្ស័យក៏ចុះទៅងូតក្បែរ ហើយចាប់ជនរងគ្រោះ មកឱបប្រលែង រួចមកម្រាមដៃ លូកចូលប្រដាប់ភេទ បណ្ដាលឱ្យនាងឈឺ ស្រែកយំ ។ ពេលនោះក្មេងប្រុស ឡាយ ធា រិទ្ធ ក៏បានរត់ទៅប្រាប់ បងប្អូននិងឪពុកម្ដាយ ក្មេងស្រីរងគ្រោះ ហើយជនសង្ស័យ បានរត់គេចខ្លួន លុះដល់ម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃ ដដែល កម្លាំងនគរបាលមូលដ្ឋាន និងក្រុមគ្រួសារ បានប្រទះឃើញ ហើយឃាត់ខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...