លោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាលរងខេត្ត ដឹកនាំកម្លាំងបង្ក្រាប រថយន្តដឹកទំនិញលើសទម្ងន់
ខេត្តបាត់ដំបង ៖ លោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះបង្ក្រាបរថយន្ត ដឹកទំនិញលើសទម្ងន់ បង្កឲ្យខូចខាតផ្លូវជាតិ បានចំនួន ៣គ្រឿង ធ្វើការផាកពិន័យ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០១ ខែមេសាឆ្នាំ២០១៤ នៅចំណុចភូមិស្វាយកង់ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ត្រីថ្លឹងជញ្ជីងបានអោយដឹងថា រថយន្តដែលដឹកលើសទម្ងន់ ប្រភេទភ្លៅ៥ ដែលឃាត់មានចំនួន ៣គ្រឿង ទី១-មានស្លាកលេខ ភ្នំពេញ 3B-5616 ទី២-មានស្លាកលេខ ភ្នំពេញ 3A-6552 និងទី៣-មានស្លាកលេខ តាកែវ 3A-0077 រថយន្តទាំងនេះ ផ្ទុកលើសពី ៨តោនទៅ១០ តោន គឺ៤៨តោនទៅ៥០តោន។ អ្នកបើកបររថយន្ត បានអោយដឹងថា គាត់បានស៊ីឈ្នួល ដឹកស៊ីម៉ង់ត៍ពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅភ្នំពេញ ពេលមកដល់បាត់ដំបង ត្រូវកម្លាំងជំនាញផ្នែកជញ្ជីង ឃាត់អោយឈប់ ដោយមានបញ្ហាលើសទម្ងន់តិចតួច។
លោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាលរងខេត្ត បានអោយដឹងថា ដោយឃើញផ្លូវមួយចំនួន រងការខូចខាត ទាំងក្នុងក្រុងនិងក្រៅក្រុង ជាពិសេសផ្លូវជាតិលេខ៥ ពីបន្ទាយមានជ័យ មកបាត់ដំបង ហើយផ្លូវលេខ៥៧អា ផ្លូវវាងក្រុង ក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនចិន មិនទាន់ប្រគល់ជូនរដ្ឋផង រងការខូចខាតខ្លាំង លោកក៏ចុះពិនិត្យមើលថាតើ មានរថយន្តដឹកលើសទម្ងន់ឬអត់ បានជាផ្លូខូចខាតបែបនេះ។ ការរងចាំដល់ម៉ោងជិត១០ យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ក៏ជួបរថយន្ត ៣គ្រឿង ផ្ទុកលើសទម្ងន់ ក៏អោយជំនាញឃាត់ ធ្វើការផាកពិន័យទៅតាមច្បាប់ និងទម្លាក់អីវ៉ាន់ចុះ ឬសាងអីវ៉ាន់ ទើបអោយបន្តទៅមុខទៀត៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...