ស្ទាវឡើងកចាប់រំលោភម្តាយមិត្តភក្តិ ដែលមានជំងឺដេកនឹងកន្ទេល រហូតសម្រេចបំណង
ខេត្តតាកែវ ៖ ក្មេងស្ទាវឡើងកល្មោភកាមម្នាក់ ជាមនុស្សញៀនថ្នាំ បានចាប់រំលោភ ស្ត្រីវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ដេកនៅលើកន្ទេលរាប់ឆ្នាំមកហើយ ត្រូវជាម្តាយមិត្តភក្ដិរបស់ខ្លួន រហូតបានសម្រេចបំណង តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៨យប់ នៅក្នុងភូមិត្រពាំងកេស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយប្រើល្បិចឲ្យ កូនប្រុសរបស់ស្ត្រីរងគ្រោះ ចេញទៅក្រៅទិញថ្នាំញៀន ឲ្យជនសង្ស័យប្រើប្រាស់ ហើយក្រោយពេលធ្វើសកម្មភាព បានមួយថ្ងៃ ជនដៃដល់ត្រូវបានសមត្ថកិច្ច។
សមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យដែលចាប់រំលោភ ម្ដាយមិត្តភក្ដិរបស់ខ្លួនមានឈ្មោះ អូន ពន្លក អាយុ ២៣ឆ្នាំ មានទីលំនៅ នៅភូមិកើតហេតុខាងលើ មិនមានមុខរបរច្បាស់លាស់ និងជាមនុស្សញៀនថ្នាំផងដែរ ហើយស្ត្រីរងគ្រោះ មានអាយុ ៤៧ឆ្នាំ ជាមនុស្សមានជំងឺប្រចាំកាយ ដេកនៅនឹងកន្ទេល រាប់ឆ្នាំមកហើយ។ មុនពេលកើតហេតុ ជនដៃដល់ និងមិត្តភក្ដិម្នាក់ទៀត បានមកលេងផ្ទះជនរងគ្រោះ ក្នុងគោលបំណង មកបបួលកូនប្រុស របស់ស្ត្រីរងគ្រោះ ទៅទិញថ្នាំញៀនជក់។
បន្ទាប់ពីបានជួបជាមួយមិត្តភក្ដិហើយ កូនប្រុសរបស់ស្ត្រីរងគ្រោះ ក៏បានចេញទៅទិញថ្នាំញៀន ហើយមិត្តភក្ដិម្នាក់ទៀត បានចេញទៅទិញស្រាផឹក ដោយទុកឲ្យជនដៃដល់ នៅម្នាក់ឯងជាមួយម្ដាយ ដែលមានជំងឺដេកនឹងកន្ទេល។ លុះដល់មិត្តភក្ដិចេញទៅក្រៅអស់ ជនដៃដល់ក៏បានច្របាច់ជើង ឲ្យស្ត្រីរងគ្រោះរហូតដល់ មានអារម្មណ៍ផ្លូវភេទ ក៏បានធ្វើសកម្មភាពរំលោភស្ត្រីរងគ្រោះរហូត ទាល់តែបានសម្រេច ហើយក៏ដើរទៅផ្ទះបាត់ទៅ។ លុះព្រឹកឡើងស្ត្រីរងគ្រោះ បានប្រាប់កូនប្រុសរបស់ខ្លួន ពីរឿងចាប់រំលោភនេះ ទើបកូនប្រុសទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...