នារីវ័យក្មេងធ្លាក់ខ្លួនមករស់នៅ ក្នុងមណ្ឌលបន្សាបគ្រឿងញៀន តូចចិត្តលេបថ្នាំសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងញៀនថ្នាំម្នាក់ ខឹងឪពុកម្តាយយកទៅដាក់ នៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន បានសម្រេចលេបថ្នាំ អស់ជាច្រើនគ្រាប់ ដើម្បីបញ្ចប់ជីវិត តែមិនបានសំរេចដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី១ ខែមេសា នៅក្នុងមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នារីដែលគិតខ្លីមានឈ្មោះ ឃុត វ៉ាន់ដា អាយុ ២៤ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម នាងត្រូវបានឪពុកម្តាយ និយាយលែងស្តាប់ ដោយសារតែការប្រើប្រាស់គ្រឿងញៀន ទើបឪពុកម្តាយយកមកដាក់ នៅក្នុងមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន។ ពេលដែលនាងមកស្នាក់នៅក្នុងមណ្ឌល គេមិនអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញទេ ខណៈដែលមិនទាន់ផ្តាច់គ្រឿងញៀន បាននៅឡើយ។
នាងនៅតែមានៈនិងមានបំណងទៅផ្ទះវិញ ម្យ៉ាងទៀតនាងតូចចិត្ត ឪពុកម្តាយកាត់កាលចោល បានលេបថ្នាំអស់ជាច្រើនគ្រាប់ ប៉ុនប៉ងធ្វើអត្តឃាត តែមិនបានសំរេចដូចបំណង ត្រូវបានខាង មជ្ឈមណ្ឌល បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីលាងក្រពះ។ ចំពោះថ្នាំដែលនាងលេបធ្វើអត្តឃាត មិនដឹងថា នាងមិនបានប្រាប់ថា លេបថ្នាំអ្វីនោះឡើយ តែសំណាងល្អ ដែលគ្រូពេទ្យជួយសង្គ្រោះទាន់ពេល មិនមានគ្រោះថ្នាក់ ដល់អាយុជីវិត ៕
Source from: watphnom-news.com

Loading...
Loading...