បើកម៉ូតូឌុបប្រពន្ធលឿនដូចហោះ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត របួសធ្ងន់ស្រាល ៣នាក់
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ មនុស្សប្រុស-ស្រី ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារម៉ូតូបុកម៉ូតូ នៅលើកំណាត់ផ្លូវលេខ៣៨១ កាលពីវេលាម៉ោង ១៨និង១០ នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយជនរងគ្រោះទាំង ៣នាក់ ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ យ៉ន ថាច ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CH-0422 ។ ចំណែកឯជនរងគ្រោះដែលរងរបួសស្រាល មានឈ្មោះ បេ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1T-7011 និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ស៊ិន ភី ភេទស្រី អាយុ ៣៩ឆ្នាំ ។ អ្នកទាំង ២ត្រូវជាប្តីប្រពន្ធ មានទីលំនៅក្នុងភូមិជន្លាត់ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
មុនពេលកើតហេតុ សាក្សីបានឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ឌុបស្ត្រីម្នាក់ពីក្រោយ តាមបណ្តោយផ្លូវលេខ៣៨១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនមធ្យម ខណៈបើកមកដល់ ចំណុចកើតហេតុ ក៍បានជ្រុលចង្កូតទៅបុក ជាមួយម៉ូតូមួយ គ្រឿង ម៉ាកហុងដាស៊េរីឆ្នាំ២០១៤ ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួលនៅលើផ្លូវជាតិ ធ្វើឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាលតែម្តង។ ចំណែកឯមធ្យោបាយទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច នគរបាលជំនាញ វាស់វែងនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីរង់ចាំដោះស្រាយ ទៅតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...