ម្ចាស់ឡានមែរសឺដែសដឹកស្រីស្នេហ៍ ជ្រុលទៅបុកអ្នកដំណើរលើចិញ្ចើមផ្លូវ របួសធ្ងន់ ៤នាក់
រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដែសមួយគ្រឿង បានជ្រុលចង្កូតទៅបុក មនុស្ស ៤នាក់ ដែលកំពុងនាំគ្នាអង្គុយលើម៉ូតូ នៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមឈើ ទើបគាំងដំណើរទៅមុខលែងរួច កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ជិតផ្សាររតនាផ្លាស្សា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ទាំង ៤នាក់ខាងលើ ម្នាក់កំពុងអង្គុយយាមផ្ទះ ហើយ ៣នាក់ទៀត ជាអ្នករត់ម៉ូតូឌុប កំពុងអង្គុយលេង លើម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1F-7639 ដែលចតលើចិញ្ចើមផ្លូវ ដើម្បីរងចាំដឹកម៉ូយ។ ខណៈនោះស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកមែករសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-6242 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយនារីម្នាក់ ជាសង្សារមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន មានវ័យជាង ២០ឆ្នាំ បើកបរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានរេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុកអ្នកអង្គុយលើម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូ និងមនុស្សខ្ទាត ជាង ១០ម៉ែត្រ រងរបួសធ្ងន់ទាំង ៤នាក់តែម្តង។ ចំណែកឯរថយន្ត នៅមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុក គៀបជាប់នឹងដើមឈើមួយដើម នៅជិតកន្លែងកើតហេតុ ទើបទៅមុខលែងរួច។ ជនរងគ្រោះទាំង ៤នាក់ ដែលរងរបួស ត្រូវបានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ តែមើលទៅសង្ឃឹមរស់តិចណាស់ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក៕
Source from: watphnom-news.com

Loading...
Loading...