មកពីសែនឆេងម៉េងត្រូវរន្ទះបាញ់ស្លាប់ឪពុក ហើយកូនសន្លប់ឈឹង កណ្តាលភ្លៀងកក់ខែ
ខេត្ដកំពង់ចាម៖ភ្លៀងកក់ខែមួយមេយ៉ាងធំនាំមកនូវខ្យល់កន្ដ្រាក់ផ្គរន្ទះបានបាញ់ឪពុកកូន២នាក់ដែលកំពុងបើកបរម៉ូតូឌុបគ្នាបណ្ដាលឱ្យបុរសជាឪពុកស្លាប់បាត់បង់ជីវិតខេត្ដកំពង់ចាម ៖ ភ្លៀងកក់ខែមួយមេយ៉ាងធំ នាំមកនូវខ្យល់កន្ដ្រាក់ផ្គរន្ទះ បានបាញ់ឪពុកកូន ២នាក់ ដែលកំពុងបើកបរម៉ូតូឌុបគ្នា បណ្ដាលឱ្យបុរសជាឪពុក ស្លាប់បាត់បង់ជីវិត ហើយកូនបានសន្លប់ស្តូកស្តឹង នៅចំណុចផ្លូវលំវាលលើ ស្ថិតនៅក្នុង ភូមិ-ឃុំ ព្រែកតានង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ទើបដឹងខ្លួនវិញ ។
ជនរងគ្រោះជាឪពុក ដែលស្លាប់មានឈ្មោះ លី ចាន់ហេង អាយុ ៥៦ឆ្នាំ និងកូនប្រុសមានឈ្មោះ ហេង ធារី អាយុ ២៧ ឆ្នាំ អ្នកទាំង២ រស់នៅភូមិស្គៀ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង បានធ្វើដំណើរមក ភូមិ-ឃុំកើតហេតុ ដើម្បីសែនឆេងម៉េង លុះពេលត្រឡប់ទៅវិញ ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាសេ១២៥ ក៏ត្រូវរន្ទះបាញ់ បណ្ដាលឱ្យស្លាប់ និងរបួសតែម្ដង ។
នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យ និងបានបញ្ជូនអ្នក របួស ទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពបានប្រគល់ជូន ក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ក្រៅពីមានអ្នកស្លាប់និងរបួស ដោយសារភ្លៀងកក់ខែ នៅក្នុងក្រុងកំពង់ចាម ស្រុកជើងព្រៃ ស្រុកកោះសូទិន និងក្រុងកងមាស ផ្ទះប្រជាពលរដ្ឋប្រមាណជាង ២០ខ្នងត្រូវខ្យល់កន្ដ្រាក់ បក់បោករលំមួយចំនួន និងមួយចំនួនទៀត ប៉ើងដំបូលនិងជញ្ជាំង៕
Source from: watphnom-news.com

Loading...
Loading...