ឌុបប្រពន្ធកូនចេញពីផ្ទះម្តាយ ត្រូវក្មេងស្ទាវស្ទាក់ផ្លូវប្រុងប្លន់ ប៉េអឹមបាញ់បង្អើល ៥គ្រាប់
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានផ្ទុះអាវុធ ៤-៥ គ្រាប់ ដើម្បីបាញ់គំរាម ក្រុមក្មេងស្ទាវ ៣នាក់ ដែលបានស្ទាក់បុរសម្នាក់ កំពុងជិះម៉ូតូឌុបប្រពន្ធ និងកូនមកពីលេងម្ដាយ នៅក្នុងបុរីសូនី ក្នុងគោលបំណងអ្វីមួយ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្បែរបុរីសូនី ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីបានឱ្យដឹងថា លោក នូ ថារ័ត្ន អាយុ ៣២ឆ្នាំ ជាមន្ដ្រីយោធា នៅអង្គភាពការពារព្រំដែន ថ្នាក់វរសេនីយ៍ទោ កំពុងបើកម៉ូតូម៉ាក ស៊ីរ៉ូស ឌុបប្រពន្ធនិងកូន ចេញពីផ្ទះម្ដាយ ក្នុងបុរីសូនី ស្រាប់តែពេលធ្វើដំណើរតាមផ្លូវ មានក្មេងស្ទាវ ៣នាក់ មកស្ទាក់ដើម្បីរករឿង ឬចង់សម្លុតគំរាមកំហែង យកទ្រព្យសម្បត្ដិនិងលុយ ពីជនរងគ្រោះ ទាំង ៣នាក់ ឪពុក- ម្ដាយ-កូន ។
ដោយសារក្រុមក្មេងស្ទាវទាំង ៣នាក់ មកស្ទាក់ម៉ូតូយ៉ាងដូច្នេះ បុរសរងគ្រោះ ដែលជាមន្ដ្រី យោធា បានដកកាំភ្លើងគំរាម ដើម្បីឱ្យក្មេងស្ទាវបំបែកជួរ ប៉ុន្ដែក្រុមក្មេងស្ទាវទាំងនេះ បាន ដណ្ដើមកាំភ្លើង ពីជនរងគ្រោះ ប្រុងបាញ់ ប៉ុន្ដែមិនផ្ទុះ។ មួយសន្ទុះក្រោយមក គេបានឃើញកម្លាំងអាវុធហត្ថ មកដល់កន្លែងកើតហេតុ ហើយដកកាំភ្លើង បាញ់ឡើងលើ ៤-៥ គ្រាប់ ដើម្បីគំរាមក្រុមក្មេងស្ទាវ ឲ្យរត់បែកជួរគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...