ជិះម៉ូតូលឿនពេកដល់ផ្លូវកោងបត់មិនទាន់ ដួលបោកក្បាលស្លាប់ទាំង ២នាក់ក្នុងថ្លុកឈាម
ខេត្ដបន្ទាយមានជ័យ ៖ បុរសវ័យកណ្តាល ២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបង្គោលស្លាកសញ្ញា នៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ២និង៥៥ នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ នៅតាម បណ្ដោយជាតិលេខ៥៩A ឋិតក្នុងភូមិភ្នំ រូងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ រួមមានឈ្មោះ ណយ នេត ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្ដកំពត និងឈ្មោះ មិន ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ទាំង២ នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ជាកម្មករធ្វើសំណង់ នៅនិមិត្ដ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកើតហេតុជនរងគ្រោះ ទាំង ២នាក់ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿ។ លុះដល់កន្លែងកើតហេតុ ជាផ្លូវកោង ចាប់ហ្វាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកបង្គោល ដែលដាំនៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលបោកក្បាល ទៅនឹងផ្លូវជាតិស្លាប់ទាំង ២ នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ស្រុកម៉ាឡៃ បានធ្វើកំណត់ហេតុប្រគល់សព ឱ្យសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...