ទិញថ្នាំញៀនទៅចែកចាយបន្ត គ្រាន់បានលុយចាយ ទីបំផុតត្រូវប៉ូលីសចាប់វាយខ្នោះ
ខេត្តបាត់ដំបង ៖ បុរសម្នាក់និងថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៣ថង់ មានទម្ងន់ស្មើ ១,១៨ក្រាម ត្រូវនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនពេលជិះម៉ូតូធ្វើសកម្មភាព កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែមេសាឆ្នាំ២០១៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង កសាងសំណុំរឿង ពីបទលក់ចែកចាយ គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបូង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក ខៀវ ឈឿត នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បុរសសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ភាព សុធា ហៅទូច អាយុ ២១ឆ្នាំ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយវត្ថុតាង ដែលដកហូតបាន មានថ្នាំក្រាមពណ៌ស ម៉ាទឹកកក ចំនួន ៣ថង់ទម្ងន់ ១,១៨ ក្រាម។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់រកស៊ីចែកចាយ គ្រឿងញៀនបន្ត ឲ្យអ្នកយកទៅជក់ តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។ ថ្នាំញៀនម៉ាទឹកកកនេះ ខ្លួនទិញពីគេក្នុង ១ថង់ មានតម្លៃ ៣ម៉ឺនរៀល ហើយលក់ទៅវិញ បានតម្លៃ ៤ម៉ឺនរៀល៕
Source from: watphnom-news.com

Loading...
Loading...