ប្រទះឃើញសពថៅកែឡឥដ្ឋ អណ្តែតទឹកក្រោមស្ពាននៅក្បែរម៉ូតូ ផ្អើលអ្នកភូមិទាំងព្រឹក
ខេត្ដកំពង់ធំ ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សពបុរសម្នាក់អណ្ដែតទឹក នៅក្រោមស្ពានអុកតាហោន ស្ថិតនៅក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្ដកំពង់ធំ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ហើយសមត្ថកិច្ច ដែលបានចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ គ្រោះថ្នាក់់ចរាចរណ៍ ។
សមត្ថកិច្ចប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ី សំណាង អាយុ ៤២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ជាអាជីវករឡឥដ្ឋ ត្រូវបានមន្ដ្រីជំនាញ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសព ដើម្បីប្រមូលភស្តុតាង។ សាក្សីបានឱ្យដឹងថា នៅក្បែរសាកសព គេប្រទះ ឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកគុប សេ៧០ ពាក់ស្លាកលេខ ភ្នំពេញ 1S-7141 ។
តាមរយៈការប្រទះឃើញ ម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ ទើបមានការសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែមិនមែនករណីប្លន់នោះទេ ទើបម៉ូតូជនរង គ្រោះ មិនមានការបាត់បង់ ។ លោក ផាន់ សុផេង ស្នងការខេត្ដកំពង់ធំ បានឱ្យដឹងថា ជនរង គ្រោះ ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ព្រោះគាត់ជាមនុស្សស្រវឹង ព្រឹកល្ងាច ព្រោះគេឃើញស្នាមម៉ូតូដួល អូសជាច្រើនម៉ែត្រ ហើយនៅក្នុង ហោប៉ៅខោជនរងគ្រោះ សមត្ថកិច្ចបានរកឃើញប្រាក់ដុល្លារ ជាង ៨០០ដុល្លារផងដែរ៕
Source from: watphnom-news.com

Loading...
Loading...