ខ្ទាតចូលក្រោមឡានដឹកអុស កិនបាក់ជើងទាំងសងខាង ស្លាប់ម្នាក់ពេលបញ្ជូនដល់ពេទ្យ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យកាល់ម៉ែត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូបត់ស្តាំ ទៅបុករថយន្តដឹកអុស ខ្ទាតចូលក្រោមកង់ បណ្តាលឲ្យកិនរងរបួស ហូរឈាមពេញផ្លូវ នៅចំណុច ផ្លូវលេខ២១៧ កែងផ្លូវ៣៧១ ក្រុមទី៩ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ថ្ងៃទី៣០ ខែមីនា ។
សាក្សីបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 0784 ជារថយន្តដឹកអុស យកទៅដាក់នៅរោងចក្រ SL ដោយធ្វើដំណើរ ពីជើងទៅត្បូង តាមផ្លូវលេខ៣៧១ ចំណែកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV 0403 ជិះពីកើតទៅលិច តាមផ្លូវលេខ៣៧១ ខណៈមកដល់ចំណុចខាងលើ រថយន្តបត់ឆ្វេង ចំណែកម៉ូតូបត់ស្តាំទៅបុកចំហៀងរថយន្តខាងឆ្វេង បណ្តាលឲ្យដួលចូលក្រោមរថយន្ត ត្រូវរថយន្តកិនបាក់ជើង ទាំងសងត្រឹមជង្គង់ និងម្នាក់ទៀតរងរបួសធ្ងន់ រីឯម៉ូតូបានកៀបជាប់ ក្រោមរថយន្តខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ គ្លីនិកឯកជន ដឹកយកទៅព្យាបាល ប៉ុន្តែដោយសារ ស្ថានភាពធ្ងន់ធ្ងរពេក បានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ទាំង២ នាក់ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ម្នាក់ នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ ដោយឡែករថយន្ត និងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែង យកទៅដោះស្រាយ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...