ខឹងប្រពន្ធទៅលេងផ្ទះម្តាយយូរពេក យកកាំបិតបុ័ងតោ ទៅគប់ជញ្ជាំងផ្ទះនិងប្រើហិង្សា
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅអប់រំបន្ទាប់ពីខឹងប្រពន្ធ ទៅលេងម្តាយក្មេក មិនព្រមត្រឡប់មកផ្ទះវិញ ខឹងពេកជិះម៉ូតូឌុប យកកាំបិតបុ័ងតោ ទៅគប់ជញ្ជាំងផ្ទះ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី២ខែមេសា នៅផ្ទះម្តាយក្មេក ក្នុងភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនជាប់ចោទមានឈ្មោះ ប៊ិន សុជា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិ ក្នុងដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិ កកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប មានប្រពន្ធឈ្មោះ ទូច ស្រីណេត អាយុ ១៩ឆ្នាំ មុខរបរមេផ្ទះ បានកូនស្រី ២នាក់ ។
កាលពីថ្ងៃទី១ ខែមេសា ប្រពន្ធបានសុំទៅលេង ផ្ទះម្តាយក្មេកឈ្មោះ មឿន ណេ អាយុ ៤៣ឆ្នាំ មុខរបរដេកស្បែកជើង នៅអង្គការស្តុក និងឪពុកក្មេកឈ្មោះ ជឹម តូច អាយុ ៤០ឆ្នាំ នៅចំណុចកើតហេតុខាងលើ ដោយប្រាប់ថា ទៅតែមួយយប់ ត្រឡប់មកវិញហើយ ។ លុះព្រឹកឡើងប្តីភ្ញាក់ពីដំណេក មិនទាន់ឃើញប្រពន្ធមកផ្ទះ បានទូរស័ព្ទទៅរកប្រពន្ធ ប្រាប់ថា ១០នាទីទៀត ត្រឡប់មកវិញហើយ។
ប៉ុន្តែលើស ១០នាទីហើយ នៅតែមិនឃើញប្រពន្ធមកទៀត បានទូរស័ព្ទទៅប្រពន្ធម្តងទៀត ឮសម្លេងប្រពន្ធសើច រួចក៏ដាច់បាត់ទៅ លុះពេលទូរស័ព្ទម្តងទៀត មិនអាចទាក់ទងបាន ហើយមិនឃើញប្រពន្ធត្រឡប់មកវិញ បានជិះម៉ូតូឌុបទៅតាម ឃើញប្រពន្ធកំពុងនៅក្នុងផ្ទះ ធ្វើឲ្យប្តីខឹង ក៏យកកាំបិតបុ័ងតោគប់ជញ្ជាំងសង្ក័សី ធ្វើឲ្យមានការផ្អើលឆោឡោ ពេលនោះម្តាយក្មេកបានទូរស័ព្ទ ប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឲ្យចុះទៅដល់ចាប់ជនបង្ក យកទៅអប់រំណែនាំ ៕
Source from: watphnom-news.com

Loading...
Loading...