សិស្សស្រីក្នុងវ័យអនីតិជនម្នាក់លង់ស្នេហ៍ជាមួយយុវជនអ្នករត់រ៉ឺម៉កម៉ូតូរួមភេទចំនួន៧លើកក្នុងផ្ទះសំណាក់ទើបបែកការណ៍ប៉ូលិសចាប់ខ្លួនតួប្រុស
សិស្សស្រីក្នុងវ័យអនីតិជនម្នាក់បានលង់ស្នេហ៍ជាមួយយុវជនអ្នករត់រ៉ឺម៉កម៉ូតូតាមរយៈទូរស័ព្ទច្រឡំលេខ រហូតជ្រុលជ្រួសខ្លួនប្រមាណរួមភេទជាមួយគ្នាចំនួន៧លើក នៅក្នុងបន្ទប់ផ្ទះសំណាក់ជាបន្តបន្ទាប់ ទើបបែកការណ៍ដល់ក្រុមគ្រួសារតួស្រីប្តឹងសមត្ថកិច្ច ឈានទៅចាប់ឃាត់ខ្លួនតួប្រុសជាជនសង្ស័យ កាលពីវេលាម៉ោង១៤និង១៥នាទី នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចលំនៅឋានតួស្រី ភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា តួប្រុសជាជនសង្ស័យមានឈ្មោះ សូ ទីសូអ៊ី អាយុ២០ឆ្នាំ មុខរបរជាអ្នករត់រ៉ូម៉កម៉ូតូ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រីឯតួស្រីរងគ្រោះជាអនីតិជនមានឈ្មោះ ប.វ.ច.ន អាយុ១៣ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តួប្រុសជាជនសង្ស័យ និងតួស្រីរងគ្រោះជាអនីតិជនបានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ នាដើមខែមីនា ឆ្នាំ២០១៤កន្លងទៅ និងបង្កើតបានជាស្នេហាផ្អែមល្ហែម រួចណាត់រួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ២២២ ឋិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ដោយរួមរ័កបានចំនួន២លើក ។ ក្រោយមកគូស្នេហ៍នេះចេះតែបន្តណាត់រួមរ័កជាមួយគ្នាក្នុងបន្ទប់ផ្ទះសំណាក់ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ គូស្នេហ៍ទាំងពីរបានដេកជាមួយគ្នាអស់រយៈពេលពេញមួយយប់តែម្តងនៅក្នុងផ្ទះសំណាក់ ។ លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ តួប្រុសជាជនសង្ស័យបានជូនតួស្រីរងគ្រោះជាអនីតិជនទៅផ្ទះវិញ ក៏ត្រូវឪពុកម្តាយតួស្រីជាសិស្សសាលាផងនោះ ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតួប្រុសតែម្តង ។
តួប្រុសជាជនសង្ស័យបានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយតួស្រីរងគ្រោះតាមរយៈទូរស័ព្ទច្រឡំលេខរហូតដល់មានទំនាក់ទំនងស្នេហាជាមួយគ្នា និងបានរួមភេទជាមួយគ្នានៅផ្ទះសំណាក់យីហោ២២២ ឋិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល អស់ជាច្រើនលើក ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នគរបាលជំនាញបានបញ្ជូនខ្លួនតួប្រុសជាជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមច្បាប់រួចហើយ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះ ពីព្រោះករណីនេះទោះបីតួប្រុសជាជនសង្ស័យ និងតួស្រីជាក្មេងរងគ្រោះត្រូវរ៉ូវគ្នាគ្មាននរណាបង្ខំនរណាក៏ដោយ ក៏សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយសារតួស្រីឋិតក្នុងវ័យជាអនីតិជននៅឡើយ ៕
Source from: www.dtn7.com

Loading...
Loading...