NASA ផ្តាច់ការទាក់ទងជាមួយរុស្ស៊ីដោយសារជម្លោះអ៊ុយក្រែន
ទីភ្នាក់ងារស្ថានីយ៍អវកាសសហរដ្ឋអាមេរិក NASA បានបញ្ជាក់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤កន្លងទៅថា NASA បានផ្អាករាល់ការទាក់ទងជាមួយរុស្ស៊ី ដោយសារតែមានការរំលោភបំពានដោយប្រទេសរុស្ស៊ីទៅលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន ។
សេចក្តីប្រកាសរបស់ NASA បានបញ្ជាក់ថា NASA នឹងបញ្ចប់ការធ្វើដំណើររបស់បណ្តានិយោជិតរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ព្រមទាំងបញ្ឈប់ការទទួលរុស្ស៊ីក្នុងទីតាំងរបស់ខ្លួន រួមទាំងផ្អាកការទាក់ទងគ្នាតាមរយៈអ៊ីមែល ឬតាម Tele Conference ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការ NASA នៅរក្សាកិច្ចសហប្រតិបត្តិការលើស្ថានីយ៍អវកាសអន្តរជាតិ ISS ជាមួយទីភ្នាក់ការអវកាសរុស្ស៊ី ROSCOSMOS ដដែល ដើម្បីបន្តធ្វើការរួមគ្នាដើម្បីសន្តិសុខ និងការរស់រាននៃប្រតិបត្តិការរបស់ស្ថានីយ៍ ISS ៕
Source from: www.dtn7.com

Loading...
Loading...