ឃាត់ខ្លួនក្មេងស្រីម្នាក់ ពេលកំពុងលក់ថ្នាំញៀនតាមព្រំដែន ដកហូតបានយ៉ាម៉ា ១៩៨គ្រាប់
ខេត្តបន្ទាយមានជ័យ ៖ ប៉ូលិសក្នុងស្រុកម៉ាឡៃ បានចាប់ខ្លួនក្មេងស្រីម្នាក់ ដែលកំពុងធ្វើចរាចរថ្នាំញៀន តាមខ្សែបន្ទាត់ព្រំដែន និងរឹបអូសបាន វត្ថុតាងថ្នាំញៀន ប្រភេទយ៉ាម៉ា ពណ៌ផ្កាឈូកបានចំនួន ១៩៨គ្រាប់ កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទាំងនោះ ទៅកាន់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់។
ប្រតិបត្តិការណ៍នេះ បានកើតឡើងអំឡុងពេលដែល សមត្ថកិច្ចកំពុងតែ ធ្វើការការពារសន្តិសុខ តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ហើយក៏មានប្រជាពលរដ្ឋ រាយការណ៍ជូនប៉ូលិសទាក់ទិន ទៅនឹងករណីលក់ដូរគ្រឿងញៀន របស់ស្ត្រីខាងលើនោះ ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗតែម្តង។ លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទុយ វតី ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដោយរឹបអូសបានវត្ថុតាង នៅក្នុងខ្លួនជនសង្ស័យ មានថ្នាំប្រភេទយ៉ាម៉ា ចំនួន ១៩៨គ្រាប់ ពណ៌ផ្កាឈូក៕
Source from: watphnom-news.com

Loading...
Loading...