ស្រវឹងជោកជិះម៉ូតូឌុបគ្នា ទៅបុកខឿនវិមានឯករាជ្យ ផ្លោងធ្លាក់ចូលអាងទឹកសន្លប់ ២នាក់
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ យុវជន ២នាក់ បានបើកម៉ូតូឌុបគ្នា ទៅបុកខឿនវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ បណ្តាលឲ្យរងរបួសធ្ងន់ បែកមុខបែកមាត់ ត្រូវរថយន្តសាមុយ ដឹកទៅសង្គ្រោះ នៅគ្លិនិកឯកជន ឃឹមរ៉ានី។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវពីរនាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9073 ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈជិតដល់ រង្វង់មូលវិមានឯករាជ្យ ម៉ូតូបើកលឿនដល់ចំណុចផ្លូវកោង ក៏ជ្រុលចង្កូតទៅបុក ខឿនវិមានឯករាជ្យ បណ្តាលឲ្យរបួសធ្ងន់ទាំង ២នាក់ ដោយម្នាក់ផ្លោង ចូលទៅក្នុងអាងទឹក និងម្នាក់ទៀតរបួសធ្ងន់ សន្លប់នៅលើថ្នល់។ យុវជនដែលផ្លោងចូលទៅក្នុងអាងទឹក ត្រូវបានគេជួយស្រង់ យកមកដាក់នៅលើខឿន វិមានឯករាជ្យ៕
Source from: watphnom-news.com

Loading...
Loading...