ឡានដឹកស៊ីម៉ងត៍ទម្ងន់រាប់សិបតោន កិននាងក្រមុំបែកក្បាលធ្លាយខួរ ស្លាប់គួរឲ្យរន្ធត់
ខេត្តកណ្តាល ៖ នារីក្រមុំម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយសាររថយន្តដឹកស៊ីម៉ងត៍ កិនខ្ទេចក្បាល ធ្វើឲ្យក្រុមគ្រួសារ និងអ្នកជិតខាង រន្ធត់ចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវលេខ១១០ ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយរថយន្តបង្ក បើករត់បានជាង ១០០ម៉ែត្រ អ្នកបើកបរបានដាក់មេប្រូច បាត់ស្រមោល។ ។
នារីរងគ្រោះជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-9737 មានឈ្មោះ ហ៊ ភក្តី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវរថយន្ត កិនខ្ទេចក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ជាប្រភេទរថយន្ត សណ្តោងដឹកស៊ីម៉ងត៍ ទម្ងន់រាប់សិបតោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-1096 ក្រោយកើតហេតុ អ្នកបើកបរ បានរត់គេចខ្លួនបាត់ ។
សាក្សីបានឲ្យដឹងថា ម៉ូតូនារីរងគ្រោះ និងរថយន្ដដឹកស៊ីម៉ងត៍ បើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញ ទៅស្រុកស្អាង ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែនារីរងគ្រោះ ជិះជែងរថយន្តខាងឆ្វេង ពេលកំពុងជែងនោះ ក៏វាក់នឹងរថយន្តមួយគ្រឿងទៀត ដែលនៅពីមុខ។ បន្ទាប់មកនារីរងគ្រោះ បានចាប់ហ្វ្រាំង បណ្តាលឲ្យដួលបោក ចូលទៅក្រោមកង់ រថយន្តដឹកស៊ីម៉ងត៍ ក៏ត្រូវរថយន្តកិនក្បាល ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕
Source from: watphnom-news.com

Loading...
Loading...