ទៅដល់ដីថ្មីស្រីប្រែចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ទុកឲ្យកូនប្រុសស្រី កំព្រាតែលតោល
ខេត្តបាត់ដំបង៖បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅក្នុងផ្ទះបន្ទាប់ពីបានដឹងថាប្រពន្ធរបស់ខ្លួនដែលទៅធ្វើការនៅប្រទេសថៃបានប្រែចិត្តមានប្រុសថ្មីខ្មាស់គេពេញភូមិខេត្តបាត់ដំបង ៖ បុរសម្នាក់បានសម្រេចចិត្ត ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះ បន្ទាប់ពីបានដឹងថា ប្រពន្ធរបស់ខ្លួន ដែលទៅធ្វើការនៅប្រទេសថៃ បានប្រែចិត្តមានប្រុសថ្មី ខ្មាស់គេពេញភូមិ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ប្រមាណ ២ថ្ងៃ បុរសរងគ្រោះឈ្មោះ រឿន រក្សា ហៅតូច អាយុ ៤៨ឆ្នាំ មានកូនចំនួន ៦នាក់ ដោយភរិយាបាននាំកូន ទៅធ្វើការនៅប្រទេសថៃ ហ៊ានផិតក្បត់ខ្លួនទៅមានប្រុសថ្មី។ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏ស្រាប់តែប្រជាពលរដ្ឋ បានប្រទះឃើញជនរងគ្រោះ ចង.ក ទៅនឹងមេដំបូល ដោយបានប្រើប្រាស់ខ្សែនីឡុង ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ទុកឲ្យកូនតូចៗកំព្រាតែលតោល គ្មានទីពឹងអាស្រ័យ។
ក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការ សន្និដ្ឋានជាបឋមថា បុរសរងគ្រោះ បានស្លាប់ ដោយសារខូចចិត្ត ចំពោះប្រពន្ធរបស់ខ្លួន ដែលផិតក្បត់មានប្រុសថ្មី នៅឯប្រទេសថៃ។ ចំពោះ សមត្ថកិច្ចនៅមិនទាន់ ទទួលបានការអះអាង ពីស្ត្រីជាភរិយាយ៉ាងណា នៅឡើយទេ ខណៈដែលសពជនរងគ្រោះ ត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណី៕
Source from: watphnom-news.com

Loading...
Loading...