ទំនងជាញៀនថ្នាំយកកាំបិត អា.កខ្លួនឯង រហូតដេកសន្លប់ក្នុងថ្លុកឈាម នៅផ្សារសូរិយាម៉ល
រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ទំនងជាញៀនថ្នាំខ្លាំងពេក បានប្រើកាំបិតបត់ចុងស្រួច អា.កខ្លួនឯង ហូរឈាមជោកខ្លួន ដេកសន្លប់ក្នុងថ្លុកឈាម នៅក្នុងតូបលេខ៩៩ ក្នុងផ្សារសូរិយាម៉ល ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង១០និង១០ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅផ្លូវលេខ១៥៤ កែងផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
សន្តិសុខផ្សារសូរិយាម៉ល បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ដើរមើលក្នុងផ្សារ មកដល់ចំណុចតូបលេខ៩៩ ស្រាប់តែប្រទះឃើញ បុរសជនបរទេសម្នាក់ មានអាយុប្រហែលជាង ៥០ឆ្នាំ ស្លៀកស្អាតបាត មានកាន់កាំបិតបត់ចុងស្រួច មួយនៅនឹងដៃប្រហែលជាញៀនថ្នាំខ្លាំងពេក ស្រាប់តែដោះអាវ ហើយអារកខ្លួនឯង បណ្តាលឲ្យហូរឈាម ស្រោចខ្លួន ដេកសន្លប់នាំឲ្យមានការភ្ញាក់ផ្អើល ហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត៕
Source from: watphnom-news.com

Loading...
Loading...