សង្ឈទំនើងបួសសន្សំបាប លួងលោមក្មេងស្រីទៅរំលោភ លើសាលាឆាន់រហូតបានសម្រេច
ខេត្តកំពង់ឆ្នាំង ៖ អន្ទិតជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច ចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យប្តឹងចោទប្រកាន់ ពីករណីចាប់រំលោភក្មេងស្រី ដែលមានអាយុ ៨ឆ្នាំ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងវត្តតាគឹម ក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អន្ទិតជាជនសង្ស័យ មានឈ្មោះ ហេង សុភារិន អាយុ ១៨ឆ្នាំ បួសជាសង្ឃនៅវត្តតាគឹម មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ឈ្មោះ ព.ច.ណ អាយុ ៨ឆ្នាំ និងក្មេងស្រីម្នាក់ទៀត ដែលត្រូវក្មួយជនសង្ស័យ បានទៅបេះផ្លែមៀន នៅក្បែរសាលាឆាន់ ក្នុងវត្តតាគឹមនេះ ដោយសារតែ នៅពេលនោះជាវេលាស្ងាត់ ពុំមានអ្នកនៅ ជនសង្ស័យឈ្មោះ ហេង សុភារិន ដែលនៅជាសង្ឃ បានហៅក្មេងស្រីរងគ្រោះ ឡើងសាលាឆាន់ រូចចូលក្នុងបន្ទប់មួយ ហើយបានប្រើក្មេងស្រីម្នាក់ទៀត ដែលមកជាមួយ អោយទៅទិញទឹកកក។
ពេលក្មេងស្រីនោះចេញទៅបាត់ លោកសង្ឃទំនើងរូបនោះ ក៏បានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច។ ក្រោយពេលធ្វើសកម្មភាព ចាប់រំលោភរួច សង្ឃទំនើងនោះ បានឲ្យលុយក្មេងស្រីរងគ្រោះ ដោយប្រាប់ថា កុំអោយនិយាយ ប្រាប់គេឯងឲ្យដឹង។ ប៉ុន្តែនៅពេលដែលក្មេងស្រីរងគ្រោះ មកដល់ផ្ទះ បានប្រាប់ម្តាយ និងមីងរបស់ខ្លួនថា លោកសង្ឃចាប់រំលោភនាង ទើបណាំគ្នាដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច ហើយនៅវេលាម៉ោង ១១យប់ ថ្ងៃទី១ ខែឧសភា គ្រូសូត្រស្តាំបានផ្សឹក ហើយអន្ទិតជនសង្ស័យ បានដើរទៅផ្ទះ ក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com

Loading...
Loading...