ដើរទិញអេតចាយឆ្លៀតផឹកស្រា ស្រវឹងធ្លាក់ភ្នែកទៅមុខលែងរួច ចតម៉ូតូដេកតាមចិញ្ចើមផ្លូវ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូ ដើរទិញអេតចាយ ឆ្លៀតទៅផឹកស្រាស្រវឹង រហូតបាត់បង់ស្មារតី ចតម៉ូតូដេកក្បែរចិញ្ចើមផ្លូវ នាំឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ចោមរោមមើល កាលពីវេលា ម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ឋិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលស្រវឹងដេកតាមផ្លូវនោះ ពុំត្រូវបានគេស្គាល់អត្ដសញ្ញាណនោះទេ ពាក់អាវក្រឡាការ៉ូពណ៌ខ្មៅដៃខ្លី ខោខ្មៅជើងវែង អាយុប្រហែល ៤០ ឆ្នាំ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម អត់ ស្លាកលេខ ឌុបកញ្ឆេអេតចាយពីលើម៉ូតូ។ នៅមុនពេលកើតហេតុ សមត្ថកិច្ចបានជិះម៉ូតូ ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរសម្នាក់នោះ ចតម៉ូតូផ្អែកទៅនឹងបង្គោលភ្លើង ហើយដេកនៅក្បែរម៉ូតូលើចិញ្ចើមផ្លូវ ដោយមិនខ្វល់ពីគ្រោះថ្នាក់អ្វីទាំងអស់ ដោយសារតែស្រវឹងស្រា បើកម៉ូតូទៅមុខលែងរួច ក៏ចតម៉ូតូដេកតាមផ្លូវតែម្ដង ៕
Source from: watphnom-news.com

Loading...
Loading...