ឡានដឹកកុងតឺន័របើកបុកម៉ូតូពីក្រោយ កិនស្លាប់ឪពុកនិងកូនស្រី ហើយប្រពន្ធរងរបួសធ្ងន់
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ បុរសម្នាក់និងកុមារីម្នាក់ ដែលត្រូវជាឪពុកនិងកូន បានស្លាប់យ៉ាងអាណោចអាធ័ម ហើយស្ត្រីជាប្រពន្ធ បានរបួសធ្ងន់ធ្ងរ ដោយសាររថយន្តកុងតឺនរ័ បើកបុកពីក្រោយ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន នៅផ្សារវាលរេញ ខណៈដែលជនរងគ្រោះ បានជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ។
រថយន្តបង្កជាប្រភេទកុងតឺនរ័ ពាក់ស្លាកលេខ ភ្នំពេញ 3C-4101 ធ្វើដំណើរក្នុងទិសដៅ ស្របគ្នាជាមួយម៉ូតូ ចេញពីក្រុងព្រះសីហនុ ដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូម៉ាកវ៉េវអេស មួយគ្រឿង ដែលជិះឌុបគ្នា ៣នាក់ ឪពុកម្តាយនិងកូនស្រី បណ្តាលឲ្យឪពុកនិងកូនស្រី ស្លាប់នៅនឹកន្លែងក្នុងថ្លុកឈាម រីឯស្ត្រីជាម្តាយនិងជាប្រពន្ធ រងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់ ផងដែរ ។ ជនរងគ្រោះរួមមានឈ្មោះ ហេង ម៉េង ភេទប្រុស អាយុ ៥០ឆ្នាំ ជាឪពុក បានស្លាប់, ឈ្មោះ ហេង ម៉ី ភេទស្រី អាយុ ៥ឆ្នាំជាកូន បានស្លាប់ និង ឈ្មោះគង់ ប៊ុនបេន អាយុ ៣៥ឆ្នាំ ជាម្តាយបានរបួសធ្ងន់៕
Source from: watphnom-news.com

Loading...
Loading...