ជិះម៉ូតូត្រលប់ពីស្រែប្រាំង ពេលមេឃកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ប្រកាច់ស្លាប់គួរឲ្យសង្វេគ
ខេត្តកណ្តាល៖បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម៌នៅលើផ្លូវលំខណៈដែលកំពុងជិះម៉ូតូមកពីស្រែម្នាក់ឯងក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀងខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធម៌ នៅលើផ្លូវលំ ខណៈដែលកំពុងជិះម៉ូតូ មកពីស្រែម្នាក់ឯង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀង លាយឡំជាមួយផ្គររន្ទះ កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលំ ត្រង់ចំណុចអូរវែង ចុងព្រែករស់ ស្ថិតក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ណៃ យូរ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាកសិករ បច្ចុប្បន្នមានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីផ្ទះទៅដីស្រែប្រាំង រហូតដល់វេលាម៉ោង ប្រមាណ ៥ល្ងាច ជនរងគ្រោះ ក៍បានជិះម៉ូតូម្នាក់ឯង ត្រឡប់មកផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀង លាយឡំជាមួយផ្គររន្ទះ និងខ្យល់បក់បោកយ៉ាងខ្លាំង ។
ពេលជនរងគ្រោះ ជិះម៉ូតូចេញពីស្រែ ឆ្លងកាត់តាមផ្លូវលំ ដល់ចំណុចអូរវែង នៅចុងព្រែករស់ ក៏ត្រូវរន្ទះបាញ់ ចំដងខ្លួនបណ្តាលឲ្យ ដួលម៉ូតូប្រកាច់ស្លាប់ នៅលើដីយ៉ាងអាណោចអាធ័ម ។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវបាននាំគ្នា ជួយលើកសាកសពជនរងគ្រោះ ដាក់លើម៉ូតូ ដឹកបញ្ជូនទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com

Loading...
Loading...