បុរសជនជាតិប៉ូឡូញ ចាំម្តាយផ្ញើលុយយូរពេក ដាច់ចិត្តចងកសម្លាប់ខ្លួន ក្នុងព្រះវិហាយេស៊ូ
ខេត្តព្រះសីហនុ ៖ បុរសចំណាស់ម្នាក់ជាជនជាតិប៉ូឡូញ ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅបណ្តោះអាសន្ន ក្នុងព្រះវិហាយេស៊ូមួយកន្លែង ក្នុងក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ១៦និង៣០ នាទី ស្ថិតក្នុងវិហារសហគមន៍ កាតូលិក ក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងខេត្ត ព្រះសីហនុ។
ជនរងគ្រោះ ដែលបានចងកសម្លាប់ខ្លួន ជាមួយធ្នឹមស្លាបព្រិលបន្ទប់ មានឈ្មោះ WEGLARSKI WALDEMAR CZESLAW ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លង ដែនលេខ EE 8735429 ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ និងមានទិដ្ឋាការលេខ TI 00048943 ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ផុតកំណត់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា បុរសជនរងគ្រោះ បានចូលព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មួយដងដែរ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ដោយកាលនោះ ជនរងគ្រោះបានប្រើប្រាស់ គ្រឿងញៀនជ្រុល រហូតបានមួយអាទិត្យ ក៏បានចាកចេញពីមន្ទីរពេទ្យវិញ ប៉ុន្តែគ្មានប្រាក់ ក៏មិនដឹងស្នាក់នៅទីណា ក៏ត្រូវសមាគម សាលាដុនបូស្កូ ស្នើទៅវិហារសហគមន៍ កាតូលិក ឲ្យស្នាក់នៅបណ្តោះអាសន្ត ដើម្បីរង់ចាំទំនាក់ទំនង ទៅម្តាយរបស់គាត់ នៅប្រទេសប៉ូឡូញ រហូតដល់ថ្ងៃចងកសម្លាប់ខ្លួន មិនទាន់បានទទួលប្រាក់ ពីម្តាយនៅឡើយទេ។
លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរ សុខាភិបាល ខេត្តព្រះសីហនុ ដែលបានចូលរួម ក្នុងការធ្វើកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងអំឡុងម៉ោងប្រហែលជា ៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយសង្ស័យ កើតជំងឺធុញថប់អារម្មណ៍ (Stress) ព្រមទាំងមានជំងឺថ្លើមផងដែរ ព្រោះជនរងគ្រោះ ធ្លាប់មកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយកាលនោះ គាត់បានប្រើប្រាស់ សារធាតុគ្រឿងញៀនជ្រុល៕
Source from: watphnom-news.com

Loading...
Loading...