បបោសអង្អែលរួមភេទបានសម្រេច គ្មានលុយ ២ម៉ឺនរៀល បង់ឲ្យខាងស្រី ក្លាយជាអ្នកទោស
ខេត្តត្បូងឃ្មុំ៖បុរសម្នាក់បានផឹកស្រាជាមួយស្ត្រីម្នាក់រហូតស្រវឹងជោកជាំខាងប្រុសបានសុំផ្ទះខាងស្រីដេកប៉ុន្តែជិតពាក់កណ្តាលយប់ទៅហើយខាងប្រុសបានចាប់ផ្តើមមានចំណង់ផ្លូវភេទហើយបានទៅបបោសអង្អែលខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានផឹកស្រា ជាមួយស្ត្រីម្នាក់រហូតស្រវឹងជោកជាំ ខាងប្រុសបានសុំផ្ទះខាងស្រីដេក ប៉ុន្តែជិតពាក់កណ្តាលយប់ទៅហើយ ខាងប្រុសបានចាប់ផ្តើម មានចំណង់ផ្លូវភេទ ហើយបានទៅបបោសអង្អែល និងលួងលោមខាងស្រី រហូតរួមភេទបានសម្រេច។ លុះខាងស្រីបានទារលុយចំនួន ២ម៉ឺនរៀល ខាងប្រុសមិនឲ្យ ក៏ត្រូវខាងស្រីប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ស្ត្រីរងគ្រោះមានឈ្មោះ ថុន សាត អាយុ ៤២ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ បានប្តឹងសមត្ថកិច្ចថា នៅល្ងាចថ្ងៃកើតហេតុ គាត់មានគ្នា ៣នាក់ ក្នុងនោះ មានឈ្មោះ លឹម ហេន ភេទប្រុស អាយុ ៣៩ឆ្នាំ ចូលរួមផឹកជាមួយដែរ លុះពួកគេផឹកស្រាអស់ ក៏បែកផ្លូវគ្នារៀងៗខ្លួន។ ស្ត្រីរងគ្រោះ បានឲ្យដឹងទៀតថា ក្រោយពីបែកផ្លូវគ្នា គាត់ក៏បានមកផ្ទះហូបបាយ ជាមួយកូន រួចនាំគ្នាដេកក្នុងផ្ទះ គ្មានទ្វារសម្រាប់បិទបើកទេ។
លុះយប់ជ្រៅបន្តិច ឈ្មោះ ហេន បានដើរមកសុំផ្ទះស្នាក់មួយយប់ ហើយគាត់ក៏អនុញ្ញាត ដោយគាត់ដេក ជិតមាត់ទ្វារម្ខាង និងឈ្មោះ ហេន ដេកជិតមាត់ទ្វារម្ខាងទៀត។ បន្ទាប់មក បុរសឈ្មោះ ហេន បានធ្វើសកម្មភាពលូកស្ទាប និងបានចាប់ឱបគាត់ជាប់ និងសន្យាឲ្យលុយពេលរួមភេទរួច ហើយគាត់ក៏នៅស្ងៀម រហូតដល់ឈ្មោះ ហេន រួមភេទបានសម្រេច ។ បន្ទាប់មកគាត់បានទារលុយ ពីឈ្មោះ ហេន ប៉ុន្តែយប់នោះ ឈ្មោះ ហេន ថាគ្មានលុយទេ ទើបមានរឿងប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង។
ដោយឡែកឈ្មោះ លឹម ហេន បានឆ្លើយថា នៅយប់នោះ ក្រោយពីពួកគេបែកផ្លូវគ្នា ខ្លួនបានឲ្យឈ្មោះ ថា ជិះម៉ូតូដឹកខ្លួនទៅផ្ទះ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវ ម៉ូតូអស់សាំង ទើបឈ្មោះ ថា បានបណ្តើរម៉ូតូទៅផ្ទះវិញ ឯខ្លួនក៏ដើរបន្តទៅផ្ទះ។ ពេលដើរមកដល់មុខផ្ទះឈ្មោះ សាត ឃើញមិនទាន់ដេកលក់ ខ្លួនក៏សុំឈ្មោះ សាត ស្នាក់មួយយប់ ហើយឈ្មោះ សាត ក៏ព្រម ហើយខ្លួនក៏បានស្ទាបអង្អែល ឈ្មោះ សាត រហូតបានរួមភេទ ដោយក្នុងពេលនោះ ឈ្មោះ សាត បាននិយាយថា ត្រូវឲ្យលុយគាត់ចំនួន ២ម៉ឺនរៀល ប៉ុន្តែពេលពីរួមភេទរួច គាត់គ្មានលុយឲ្យ ទើបឈ្មោះ សាត ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តងទៅ៕
Source from: watphnom-news.com

Loading...
Loading...