សាំយ៉ុងផ្តាច់ព្រលឹងបើកបុកវីហ្គោ ក្រឡាប់ធ្លាក់ផ្លូវស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់
ខេត្ដស្ទឹងត្រែង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយ ២នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ និងមនុស្សជិត ១០នាក់ ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ដោយសាររថយន្ដសាំយ៉ុងផ្តាច់ព្រលឹង បានបើកបុករថយន្ដវីហ្គោយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតក្នុងភូមិសាមគ្គី ក្រុង-ខេត្ដស្ទឹងត្រែង ។
មុនពេលកើតហេតុគេបានឃើញ រថយន្ដវីហ្គោមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-4658 បើកដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានរថយន្ដ ទួរីសមួយគ្រឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0216 មានដឹកអ្នកដំណើរ នៅក្នុងរថយន្ដជិត ១០នាក់ បានបើកយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នា ក៏ជ្រុលទៅបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើករថយន្ដវីហ្គោ បាក់.កស្លាប់ កៀបជាប់នឹងចង្កូត យ៉ាងអាណោច អាធ័ម និងភាគីខាងរថយន្ដទួរីស ជិត ១០នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បាននាំគ្នាចេញមកជួយ ទាញយកអ្នករបួសមកក្រៅ និងគាស់យកសព អ្នកបើករថយន្ដវីហ្គោ មកខាងក្រៅ ដើម្បីជួយសង្គ្រោះ។ កម្លាំងសមត្ថកិច្ច របស់ស្នងការដ្ឋាន នគរបាលខេត្ដស្ទឹងត្រែង បានចេញទៅយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងវាស់វែង រួចយករថយន្ដទាំង ២គ្រឿង ទៅរក្សាទុកដើម្បីដោះស្រាយគ្នា តាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...