តារាស្រីកូរ៉េ ១០រូប មានសម្រស់ស្រស់ស្អាតជាងគេ សុទ្ធជាតារាចមៀង នៅក្នុងក្រុមល្បីៗ
កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មាន កម្សាន្ត របស់បរទេស បានប្រាប់ឲ្យដឹងថា តារាស្រីកូរ៉េខាងត្បួង ១០ រូប ដែលមានសម្រស់ ស្រស់ស្អាតជាងគេ របស់ K-pop គួរឲ្យស្រឡាញ់ របស់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស ហើយតារាចមៀងស្រីទាំងនេះ សុទ្ធសឹងជាតារាចមៀង នៅក្នុងក្រុមល្បីៗ របស់ប្រទេសកូរ៉េខាងត្បូង។
១-នាង Min Ah ជាសមាជិកក្រុមក្រុម Girl's Day បានទាក់ទាញចំណាប់អារម្មណ៍ ពីទស្សនិកជនដោយមុខមានមន្តស្នេហ៍ គួរឲ្យស្រឡាញ់ និងភ្នែកមូលក្រឡង់មុតស្រួច។
២-នាង So Hee ជាអតីតសមាជិក Wonder Girls សម្រស់ និងកែវភ្នែកដ៏មានមន្តស្នេហ៍ ទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ពីទស្សនិកជន ពេលដែលបានឃើញនាង ធ្វើឲ្យបុរសៗគ្រប់រូប តែងតែលង់នឹងសម្រស់ នាងតែម្តង។
៣-នាង Nana ជាសមាជិកក្រុម After School សម្រស់ផ្ទៃមុខមូលដូចព្រះច័ន្ទ ត្របកភ្នែករាងកោងវែង និងបបូរមាត់ពណ៌ស៊ីជម្ពូ លាយឡំនឹងទឹកដមសំឡេង ដែលជាចំណុចទាក់ទាញ ប្រជាប្រិយភាព ពីទស្សនិកជន។
៤-ទោះបីជានាង Eun Jung ជាសមាជិកក្រុម T-ara មិនមានត្របកភ្នែក ២ជាន់ទេ ប៉ុន្តែនាង Eun នៅតែមានសម្រស់ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញដដែល។
៥-ត្របកភ្នែកពីរជាន់ របស់នាង Sulli សមាជិកក្រុម f (x) បានទាក់ទាញការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនស្រីៗ ដែលចូលចិត្តតុបតែង មុខដូចតារា។
៦-នាង Seungyeon ជាសមាជិកក្រុម Kara ជាតារាចម្រៀងមានសម្រស់ស្អាត និងមានមន្តស្នេហ៍ នៃស្នាមញញឹមរបស់នាង។
៧-នាង BoA ជាសមាជិកក្រុម SMTOWN ជាតារាចម្រៀង មានសម្រស់ស្រស់ស្អាត លាយឡំបបូរមាត់រលោង ដែលចំណុចទាក់ទាញប្រជាប្រិយភាព។
៨-នាង G.NA.ឬ នាង Gina Jane Choi មានសម្រស់ស្រស់ស្អាត និងភាពសិចស៊ី ទាក់ទាញប្រជាប្រិយភាពបំផុត។
៩-មិនត្រឹមតែជាម្ចាស់ នៃស្រស់ស្អាតប្រចាំឆ្នាំទេ នាង Ga In ជាសមាជិកក្រុម Brown Eyed Girls មានសម្រស់ និងមានមន្តស្នេហ៍ នៃត្របកភ្នែកពីរជាន់ បានទាក់ទាញទស្សនិកជន ឲ្យចាប់អារម្មណ៍លើរូបនាងទៀតផង។
១០-ត្របកភ្នែកពីរជាន់របស់នាង CL ជាសមាជិកក្រុម 2NE1 ជាអំណាចយ៉ាងសាហាវ នៃការទាក់ទាញយ៉ាងខ្លាំង ពីអ្នកគាំទ្រនិងទស្សនិកជន៕
Source from: watphnom-news.com

Loading...
Loading...