ព្យុះបោកបក់លិចទូកដឹកស្បៀង យកទៅផ្គត់ផ្គង់សាឡង់បូមខ្សាច់ ស្លាប់ជនជាតិចិនម្នាក់
ខេត្តកោះកុង ៖ ជនជាតិចិនម្នាក់ ជាកម្មករបូមខ្សាច់ បានលង់ទឹកស្លាប់ ហើយជនជាតិចិន ៥នាក់ទៀត ព្រមទាំងម្ចាស់ទូក ៣នាក់ បានរួចផុតពីសេចក្ដីស្លាប់ កាលពីវេលាម៉ោង ២និង១០ នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ដោយសារមានបាតុភូត ភ្លៀងធ្លាក់មួយមេធំ លាយជាមួយខ្យល់ព្យុះ ផ្គររន្ទះ បានធ្វើឱ្យទូកកន្ទុយវែងមួយគ្រឿង ត្រូវរលកបោកលិច ចូលក្នុងសមុទ្រ នៅចំណុច អៅវៅ ស្រុកកោះកុង។
សាកសពត្រូវបានរកឃើញ នៅវេលាម៉ោង ៩យប់ ថ្ងៃដដែល និងត្រូវយករក្សាទុកនៅ វត្ដទេពនិមិត្ត (ហៅវត្ដថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីធ្វើកោសល្យវិច័យ។ ជនជាតិចិនដែលស្លាប់ ដោយសារលិចទូក មានឈ្មោះ ជុរ ប៉ៅ ស៊ីង ភេទប្រុស អាយុ ៤១ឆ្នាំ កាន់លិខិតឆ្លងដែន អ-២៧៣២៧៥៨៨ មានមុខរបរជាកម្មករ បូមខ្សាច់បញ្ជូលសាឡង់ ហើយទូកដែលបានលិចនោះ មានដឹកគ្រឿងបរិភោគជាច្រើន ដើម្បីយកទៅលើសាឡង់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ទូកដែលជួបបញ្ហានេះ គឺបានធ្វើដំណើរចេញពី ទីរួមខេត្ដឆ្ពោះទៅសាឡង់បូមខ្យាច់ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានភ្លៀង ធ្លាក់យ៉ាងខ្លាំង មានខ្យល់មានរន្ទះ បង្កើតជាទឹករលកធំៗ ហើយបោកលិចទូកតែម្ដង។ សមត្ថកិច្ចបានធ្វើការរុករក ជួយសង្គ្រោះជនរងគ្រោះ បានចំនួន ៨នាក់ ហើយជនជាតិចិនម្នាក់ បានលង់ទឹក ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...