ខឹងហៅនារីវ័យក្មេងទៅដេករួមរ័កមិនបាន ដកកាំភ្លើងបាញ់មេឃ ផ្អើលខារ៉ាអូខេ ឌីយ៉ាម៉ង់
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ដែលទំនងជាខឹងស្រីស្នេហ៍ បានជិះម៉ូតូមួយគ្រឿង ចេញពីខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកកាំភ្លើងបាញ់ឡើងលើ ជាច្រើនគ្រាប់ បណ្តាលឲ្យសន្តិសុខម្នាក់ រងរបួសធ្ងន់ធ្ងរ ហើយព្យាយាម បើករត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចមូលដ្ឋាន តាមចាប់បានភ្លាមៗ កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា មុនពេលមានការផ្ទុះអាវុធ មានយុវជន ២នាក់ បានដើរចេញពី ក្នុងបន្ទប់ខារ៉ាអូខេ យីហោឌីយ៉ាម៉ង ពេលមកដល់កន្លែងផ្ញើម៉ូតូ យុវជនទាំង ២នាក់នោះ បានទាស់ពាក្យសម្តី ជាមួយនារីបម្រើការ នៅក្នុងខារ៉ាអូខេ ខាងលើនេះ ដោយមិនដឹងថា បណ្តាលមកពីមូលហេតុអ្វី ច្បាស់លាស់ឡើយ ប៉ុន្តែបើតាមសាក្សី ជាអ្នករត់ម៉ូតូឌុប បានឲ្យដឹងថា បណ្តាលមកពីខឹង បបួលនារីខារ៉ាអូខេ ទៅដេកជាមួយមិនបាន។
ក្នុងហេតុការណ៍បាញ់បោះសេរីនេះ បានបណ្តាលឲ្យសន្តិសុខ នៅក្នុងក្លឹបខារ៉ាអូខេ ឌីយ៉ាម៉ងម្នាក់ បានរងរបួសត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយខ្មាន់កាំភ្លើងទាំង ២នាក់ ត្រូវបានសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួន បានជាក់ស្តែង រួចបញ្ជូនកាន់អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដោយពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...