មកពីផឹកស៊ីស្រវឹងទោរទន់ ជិះម៉ូតូឌុបគ្នាទៅបុកគោរត់កាត់ផ្លូវ ដួលបោកក្បាលសន្លប់ឈឹង
ខេត្តកំពង់ឆ្នាំង ៖ យុវជន ២នាក់ បានប៉ើងខ្ទាតពីលើម៉ូតូ សន្លប់ស្តូកស្តឹងនៅកណ្តាលទ្រូងផ្លូវ បន្ទាប់ពីផឹកស៊ីស្រវឹង បើកម៉ូតូឌុបគ្នាទៅបុកគោ ដែលកំពុងរត់ឆ្លងផ្លូវ កាលពីវេលាម៉ោង ៧និង១៥ នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥៣ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ ជី វ៉ិត ភេទប្រុស អាយុ ២៤ឆ្នាំ និង ឈ្មោះ ឡូ ភេទប្រុស អាយុ ២៦ឆ្នាំ បានរងរបួសធ្ងន់ទាំង ២នាក់ មានទីលំនៅ ក្នុងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ទាំងធុំក្លិនស្រា ពេញខ្លួន តែសំណាងល្អមិនប៉ះពាល់ ដល់អាយុជីវិតនោះទេ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូតម៉ាកហុងដាសេ១១០ ស៊េរីឆ្នាំ១៩៩៧ បើកបរក្នុងស្ថានភាពស្រវឹង ក្នុងយ៉ាងលឿន និងរេចុះឡើង តាមបណ្តោយផ្លូវលេខ៥៣ ក្នុងទិសដៅពីលិចទៅកើត ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានគោ ២ក្បាល បានដេញគ្នាហើយរត់ឆ្លងផ្លូវ យកហ្វ្រាំងមិនទាន់ ក៏ទៅជ្រុលបុកគោពេញមួយទំហឹង បណ្តាលប៉ើងខ្ទាតបោកលើផ្លូវ សន្លប់លែងដឹងខ្លួនតែម្តង៕
Source from: watphnom-news.com

Loading...
Loading...