និស្សិតឆ្នាំទី៣ សាកលវិទ្យាល័យ បញ្ញាសាស្ដ្រ បើកឡិចស៊ីសបុកម៉ូតូ អូសជាង ១០០ម៉ែត្រ
រាធានីភ្នំពេញ ៖ នារីម្នាក់ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រ បានបើករថយន្ដ ម៉ាកឡិចស៊ីស RX-300 ជ្រុលទៅបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូចូលទៅក្រោមរថយន្ដ អូសចម្ងាយ ១០០ម៉ែត្រ ទើបរថយន្ដបែកកង់ទៅមុខលែងរួច រីឯអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ១និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវ១៥ ខ្វែងផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
រថយន្ដបង្កម៉ាងឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3735 បើកបរដោយនារីម្នាក់ ឈ្មោះ សុខ សុភា អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃ សាកលវិទ្យាល័យបញ្ញាសាស្ដ្រ មានទីលំនៅផ្ទះលេខ២៤ ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯបុរសរងគ្រោះឈ្មោះ អោ សំពិឆេត អាយុ ២៧ឆ្នាំ មុខរបរជាងធ្វើសោ ស្នាក់នៅផ្ទះលេខ១១៥ ផ្លូវ១៤៨ សង្កាត់ផ្សារ កណ្ដាលទី២ ខណ្ឌដូនពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកយាម៉ាហាស្ពាក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-3122 ត្រូវ ខូចខាតយ៉ាងដំណំ ។
មុនពេលកើតហេតុ រថយន្ដឡិចស៊ីស RX-300 ធ្វើដំណើរតាមផ្លូវលេខ១៥ ក្នុងទិស ដៅពីត្បូងទៅជើង លុះបើកមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុក ម៉ូតូរបស់បុរសរងគ្រោះ ដែលធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឱ្យម៉ូតូកៀប ចូលក្រោមរថយន្ដ អូសប្រហែល ១០០ម៉ែត្រ ទើបរថយន្ដបែកកង់ ទៅមុខលែងរួច និងអ្នកបើកបររងរបួសធ្ងន់ ហើយត្រូវបានរថយន្ដសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com

Loading...
Loading...