សង្ស័យអ្នកកាន់ស្តង់ដា១១៩ ត្រូវថ្នាំសណ្តំ អត់សូវឃើញឡានពេទ្យរដ្ឋ ចេញដឹកអ្នករបួស
រាជធានីភ្នំពេញ ៖ ក្រុមបងធំបងតូច មានគ្នាប្រមាណ ២០នាក់ បានព្រួតវាយបុរសម្នាក់ បណ្តាលឲ្យរងរបួស បែកក្បាលផុងលលាដ៏ ហូរឈាមស្ទើរខ្សោះខ្លួន សន្លប់នៅកន្លែងកើតហេតុ លើគំនរសំរាម ទើបរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត កាលពីវេលាម៉ោង ១និង៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ុងវ៉ា តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុ ភាគីទាំង២ បានចាកចេញពីក្លឹប ហើយដោយសារ មានទំនាស់គ្នាក្នុងក្លឹប ពេលចេញមកខាងក្រៅ ក៏ដេញកាប់គ្នា ដេកដួលលើគំនរសំរាម ដោយគ្មានអ្នកដឹងរាប់ម៉ោង ។ នៅពេលប្រជាពលរដ្ឋដឹងថា មានអ្នករងរបួសធ្ងន់ បានទូរស័ព្ទហៅ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជន តែអត់មានរថយន្តណាមួយ ទៅដឹកភ្លាមៗទេ តាំងពីម៉ោង ១និង៤០ នាទីរំលងអធ្រាត្រ ទុកឲ្យជនរងគ្រោះ នៅដេកសន្លប់ក្នុងថ្លុកឈាម រហូតដល់ម៉ោង ៣និង៣០ នាទី ទើបមានរថយន្ត របស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មកដឹកយកទៅព្យាបាល ។
ប្រជាពលរដ្ឋបានលើកឡើងថា រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរដ្ឋ ក្នុងមួយថ្ងៃៗ ពិសេសពេលយប់តែម្តង មិនដែលឃើញ ចេញមកដឹកជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬបទល្មើសផ្សេងៗ បានមួយករណីផង ឃើញតែរថយន្តសង្គ្រោះ របស់គ្លីនិកឯកជន ជាអ្នកចេញដឹកទាំងអស់ មិនដឹងថា សេវាឯកជនបង់ខែ ឲ្យអ្នកកាន់ស្តង់ដា១១៩ ក្នុងមួយខែប៉ុន្មានទេ បានជាសហការគ្នា យ៉ាងល្អបែបនេះ មិនព្រមឲ្យរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរដ្ឋ ចេញទៅដឹកជនរងគ្រោះសោះ ហើយបើសិនជា អ្នករងគ្រោះ ជាជនអនាថា ឬអត់មានសាច់ញាតិច្បាស់ជា អត់មានរថយន្តសង្គ្រោះណាមួយ ចេញទៅដឹកទេ ព្រោះអត់មានលុយ បង់ថ្លៃពេទ្យ ៕
Source from: watphnom-news.com

Loading...
Loading...