បាត់បង់ព្រហ្មចារិនីក្នុងអាយុ១៤ឆ្នាំនៅផ្ទះរបស់ខ្លួនព្រោះលង់ស្នេហ៍តាមរយៈ Facebook
ក្មេងស្រីទើបមានអាយុ១៤ឆ្នាំម្នាក់ បានធ្លាក់ខ្លួនបាត់បង់ព្រហ្មចារិនីនៅក្នុងលំនៅឋានរបស់ខ្លួន ក្រោមស្នាដៃបុរសម្នាក់អាយុ២៧ឆ្នាំ បន្ទាប់ពីលង់ស្នេហ៍តាមរយៈបណ្តាញព័ត៌មានសង្គម Facebook ខណៈដែលម្តាយរបស់ក្មេងស្រីរងគ្រោះនោះបានមកទាន់ឃើញបុរសកំហូចពួនសំងំលាក់ខ្លួនក្នុងទូសម្លៀកបំពាក់ ក្រោយប្រព្រឹត្តអំពើរួមរ័កជាមួយក្មេងស្រីរងគ្រោះរួចមក ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា មានក្មេងស្រីអាមេរិកអាយុ១៤ឆ្នាំម្នាក់ បានស្គាល់បុរសឈ្មោះ ហ្សារ៉េដ វើកមេន អាយុ២៧ឆ្នាំ តាមរយៈបណ្តាញព័ត៌មានសង្គម Facebook ហើយក្មេងស្រីនោះបាននាំបុរសជាតារាក្នុង Facebook ចូលមកក្នុងបន្ទប់របស់នាង ហើយក៏បានរួមរ័កជាមួយគ្នា ។ បុរសកំហូចលួចរួមភេទជាមួយក្មេងស្រីបន្ទាប់ពីស្គាល់គ្នាតាម Facebook នោះ ត្រូវបានម្តាយរបស់ក្មេងស្រីមកទាន់ប្រទះឃើញពួនលាក់ខ្លួននៅក្នុងទូសម្លៀកបំពាក់ ព្រមទាំងព្យាយាមគេចខ្លួន ដោយបន្សល់ទុកនូវទូរស័ព្ទដៃ និងកាបូបលុយនៅកន្លែងកើតហេតុ ។
ទោះយ៉ាងណា បុរសកំហូចឈ្មោះ ហ្សារ៉េដ វើកមេន ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីធ្វើការសាកសួរអំពីដំណើររឿងហេតុក្មេងស្រីរងគ្រោះរួចរាល់ និងបានចោទប្រកាន់ពីបទបំពានផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ ។
ជាមួយនឹងការអាម៉ាស់មុខ និងខកចិត្តឥតឧបមានោះ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបានផ្តល់ជាគំនិតដល់ឪពុកម្តាយ ឬអាណាព្យាបាលដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន និងត្រូវយល់ដឹងអំពីសារៈសំខាន់នៃការតាមដានឃ្លាំមើលសកម្មភាពកូនស្រីរបស់ខ្លួន និងធ្វើការគ្រប់គ្រងឲ្យបានល្អ ។ ស្ត្រីរូបនោះបានបញ្ជាក់ថា "Facebook អាចបំផ្លាញអនាគតកូនស្រី ដោយសារពួកប្រុសអប្រិយឆ្លៀតឱកាសកម្ទេចព្រហ្មចារិនីរបស់នាង" ៕
Source from: www.dtn7.com

Loading...
Loading...