នាង Jennifer Lawrence ក្លាយជាតារាសិចស៊ីបំផុត បន្ទាប់ពីនាង Mila Kunis មានផ្ទៃពោះ
សហរដ្ឋអាមេរិក ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រ dailymail របស់អង់គ្លេស បានប្រាប់ឲ្យដឹងថា តារាសម្តែងដ៏ល្បីឈ្មោះ របស់ហូលីវូដ នាង Jennifer Lawrence បានជាប់ឈ្មោះ ជាស្ត្រីដែលសិចស៊ីបំផុត នៅលើពិភពលោកប្រចាំឆ្នាំ របស់ទស្សនាវដ្តី FHM ដែលនាងស្ថិតនៅ លើគេបង្អស់ ក្នុងចំណោមតារាល្បីៗ កំពូលរបស់ហូលីវូដ ១០០នាក់។ តារាសម្តែងវ័យ ២៣ឆ្នាំរូបនេះ កាលពីឆ្នាំមុនបានទទួលជោគជ័យ ជាតារាសម្ដែង Hunger Games actress បន្ទាប់ពីនាងMila Kunis មានផ្ទៃពោះបានធ្លាក់ចុះ ទៅចំណាប់ថ្នាក់ទី៦។ ចំណែកឯអតីតតារា Coronation Street នាង Michelle Keegan របស់អង់គ្លេស ក៏បានឡើងកូដដែរ ដោយនាងឈរនៅ លំដាប់ថ្នាក់ទី២៕
Source from: watphnom-news.com

Loading...
Loading...