អគ្គស្នងការនិងអគ្គស្នងការរងនគរបាលជាតិក្រសួងមហាផ្ទៃកម្ពុជាមានផ្កាយសរុបចំនួន១០០លើស្មាទាំងសងខាង
គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៤នេះ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបច្ចុប្បន្ន មានអគ្គស្នងការចំនួន១នាក់ និងអគ្គស្នងការរងចំនួន១៤នាក់ ហើយបើគណនាតាមឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍(ផ្កាយ៤) និងថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានចំនួនសរុប១០០ផ្កាយពាក់នៅលើស្មាទាំងសងខាង ឬចំនួន៥០ផ្កាយពាក់នៅលើស្មាម្ខាង ។
អគ្គស្នងការ និងអគ្គស្នងការរងនគរបាលជាតិក្រសួងមហាផ្ទៃទាំង១៥នាក់ ដោយមានភារកិច្ចយោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការ ដូចតទៅ ៖
១-ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ ទទួលបន្ទុកដឹកនាំការងាររួមក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
២-លោកនាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារបុគ្គលិក ។
៣-លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារសណ្តាប់ធ្នាប់ ចរាចរណ៍ ទេសចរណ៍ និងបេតិកភណ្ឌ ។
៤-លោកនាយឧត្តមសេនីយ៍ ស៊ឹម សុផល អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារនគរបាលព្រំដែនទិសភូមិភាគ៣ ។
៥-លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារនគរបាលព្រំដែនទិសភូមិភាគ៤ និងភូមិភាគ៥ ។
៦-លោកឧត្តមសេនីយ៍ឯក កង សុខន អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារនគរបាលព្រហ្មទណ្ឌ ការងារបច្ចេកទេសវិទ្យាសាស្ត្រ និងការងារប្រឆាំងគ្រឿងញៀន ។
៧-លោកឧត្តមសេនីយ៍ឯក ដាំ វុទ្ធី អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារនគរបាលព្រំដែនទិសភូមិភាគ១ និងភូមិភាគ២ ។
៨-លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងទទួលបន្ទុកជាជំនួយការដឹកនាំការងារស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ។
៩-លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការងារយេនឌ័រ របស់កងកម្លាំងនគរបាលជាតិ ។
១០-លោកឧត្តមសេនីយ៍ឯក សួស អង្គារ៍ អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ ។
១១-លោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
១២-លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារសេនាធិការដ្ឋាន ។
១៣-លោកឧត្តមសេនីយ៍ឯក ថោង លីម អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារចារកម្ម និងក្រុមប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។
១៤-លោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុង ការងារប្រឆាំងភេរវកម្ម និងការងារស៊ើបអង្កេតបច្ចេកទេស ។
១៥-លោកឧត្តមសេនីយ៍ឯក ពេជ្រ ជីវ័ន្ត អគ្គស្នងការរង ទទួលបន្ទុកជាជំនួយការដឹកនាំការងារការពារព្រះមហាក្សត្រ ការពារឥស្សរជនជាន់ខ្ពស់ វេទិកាគណៈប្រតិភូជាតិ និងអន្តរជាតិ ៕
Source from: www.dtn7.com

Loading...
Loading...