ខឹងឪពុកម្តាយមិនឲ្យមកភ្នំពេញ យកភ្លើងដុតផ្ទះឆាបឆេះសល់តែផេះផង់ ផ្អើលទាំងព្រឹក
ក្រុងប៉ោយប៉ែត ៖ ផ្ទះមួយខ្នងបានឆេះអស់ទាំងស្រុង ដោយសារកូនប្រុសដុតបំផ្លាញ ព្រោះតែខឹងឪពុកម្តាយ មិនឲ្យទៅភ្នំពេញជាមួយ កាលពីវេលាម៉ោង ៩និង៥០ នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សាក្សីបានឲ្យដឹងថា កូនប្រុសកំហូចនោះ មានឈ្មោះ មុំ វាសនា អាយុ ៣៤ឆ្នាំ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ ទំនងជាអស់លុយ សម្រាប់សេពគ្រឿងញៀន បានដើរស្រែកឡូឡា ខឹងគេខឹងឯង ជាពិសេសបានបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ។ ហើយដោយសារ ខឹងម្តាយឪពុក មិនឲ្យទៅភ្នំពេញជាមួយ ធ្វើឲ្យគេខឹងក៏យក ភ្លើងដុតផ្ទះខ្លួនឯង ដែលមានទំហំ ៧គុណ ៨ម៉ែត្រ ប្រក់ស័ង្កសីឆេះម៉ត់តែម្តង ។
ក្រោយពីដុតផ្ទះឆេះរួចហើយ ជនសង្ស័យបានកាន់កាំបិត ព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចឡោមព័ទ្ធ អស់ជាច្រើនម៉ោង ទើបធ្វើការឃាត់ខ្លួនកូនកំហូច យកមកសួរនាំ ក៏ត្រូវជនបង្កប្រាប់សមត្ថកិច្ចថា គេខឹងម្តាយហាមឃាត់ មិនអោយទៅភ្នំពេញ ។ គួរបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងថា ខូចខាតទ្រព្យសម្បតិ្តប៉ុន្មាន នៅឡើយទេ តែសំណាងល្អមិនមាននរណាម្នាក់ រងរបួសនោះទេ៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...