តារាម៉ូដែលដីសិសស៊ី នាង Yoon Eun Hye រងនូវការរិះគន់យ៉ាងចាស់ដៃ ពីការឡើងទម្ងន់
កូរ៉េខាងត្បូង ៖ បើយោងតាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា នាង Yoon Eun Hye ជាតារាចម្រៀង សម្តែង និងតារាម៉ូដែល ដ៏ល្បីល្បាញរបស់កូរ៉េ ដែលមានសម្រស់ស្រស់ស្អាត បានបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍"I am a Star" នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យទស្សនិកជន មានភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវរូបរាងដ៏ធាត់ ប្រៀបដូចជានាងឡើងទម្ងន់ ខុសពីធម្មតា។
វត្តមាននាង Yoon Eun Hye ចូលរួមក្នុងព្រឹត្តិការណ៍ " I am a Star " ត្រូវបានប្រារព្ធឡើង ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងព្រឹត្តិការណ៍នេះ នាង Yoon Eun Hye បង្ហាញរូបរាងឡើងទម្ងន់ ដូចជាមុខរបស់នាង ឃើញឡើងប៉ោង ដែលបញ្ជាក់ថា នាងពិតជាឡើងទម្ងន់ខុសពីធម្មតា ធ្វើឲ្យអ្នកនិយម លេងតាមប្រព័ន្ធអនឡាញជាច្រើន ការរិះគន់យ៉ាងចាស់ដៃចំពោះរូបនាង Yoon Eun Hye ដែលមិនចេះរក្សារាងកាយ និងបណ្តាលឲ្យឡើងទម្ងន់ តាមចិត្ត។
ការឡើងទម្ងន់របស់នាង Yoon Eun Hye បានទាក់ទាញប្រជាប្រិយភាព ជាច្រើនពីសំណាក់ទស្សនិកជន ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ "I am a Star" ហើយអ្នកគាំទ្ររបស់នាង និងអ្នករិះគន់មួយចំនួន បាននិយាយថា ការឡើងទម្ងន់របស់តារាសម្តែ ងដ៏ស្រស់ស្អាត សង្ឃឹមថានាងទទួលការសម្រកទម្ងន់វិញ ដើម្បីឲ្យមានសម្រស់ និងរាងកាយដ៏ស្រស់ស្អាត ជាងមុនទៅទៀត៕
Source from: watphnom-news.com

Loading...
Loading...