ភ្នំពេញ : នៅរសៀលថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៤ នៅវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានរៀបចំ ពិធីប្រគេនទៀន វស្សាដល់ព្រះសង្ឃ ចំនួន០៨ វត្តក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សួន រិនឌី អនុប្រធានទី១ ក្រុមកាងារចុះជួយ ខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សា ខណ្ឌដូនពេញ លោក គួច ចំរើន អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ និងលោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រី ទីរួមផ្សារទាំង០៣ និងមន្ត្រីសាលាខណ្ឌដូនពេញទាំងអស់ ។
មន្រ្តីសាលាខណ្ឌ ដូនពេញ បានឲ្យដឹងថា ក្នុងមួយវត្តប្រគេនបច្ច័យ៦០ម៉ឺន រៀល ទៀនវស្សា១គូរ ស្លាដក១កញ្ចប់ ប្រេង១កាន ស្ករស១បាវ ទឹកដោះគោ១កោះ ទឹកក្រូច៨កេស ទឹកបរិសុទ្ធ៨កេស និង មីយើង៨កេស ជូនព្រះសង្ឃ ទាំង៨វត្ត ដើម្បីរង់ព្រះវស្សា ៕
------------
Source from: Dap-news

Loading...
Loading...