ចាប់អារម្មណ៍នឹងករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅលើពិភពលោកក្នុងខែកក្កដាឆ្នាំ២០១៤នេះ
មានចំនួន៨ករណីនៃការគ្រោះថ្នាក់ធ្លាក់យន្តហោះនៅលើពិភពលោក បណ្តាលឲ្យមានសោកនាដកម្មមនុស្សស្លាប់បាត់បង់ជីវិតចំនួនរាប់រយនាក់ ត្រឹមរយៈពេលខ្លីមិនដល់មួយខែផង បានកើតឡើងក្នុងខែកក្កដា ឆ្នាំ២០១៤នេះ បង្កនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងសុវត្ថិភាពចរាចរណ៍នៅតាមដែនអាកាស ។ គ្រោះថ្នាក់នៃការធ្លាក់យន្តហោះទាំង៨ករណីដែលកើតឡើងក្នុងខែកក្កដា ឆ្នាំ២០១៤នេះ មានដូចតទៅ ៖
១-ថ្ងៃទី០៧-០៧-២០១៤ ៖ ឧទ្ធម្ភាគចក្រយោធារបស់វៀតណាមប្រភេទ MI-171 មួយគ្រឿងធ្លាក់សម្លាប់មនុស្សចំនួន១៨នាក់ សុទ្ធសឹងជាយោធា ។
២-ថ្ងៃទី១៤-០៧-២០១៤ ៖ ឧទ្ធម្ភាគចក្រយោធារបស់កម្ពុជា ប្រភេទ Harbin Z-9 មួយគ្រឿងផលិតនៅប្រទេសចិន បានធ្លាក់ចូលទៅក្នុងទឹករណ្តៅដី មានជម្រៅយ៉ាងជ្រៅ សម្លាប់មនុស្សចំនួន៤នាក់ និងរងរបួសធ្ងន់ម្នាក់ ដែលជានាយទាហានជើងអាកាសកម្ពុជា និងជាសិក្ខាកាមហ្វឹកហ្វឺន ។
៣-ថ្ងៃទី១៧-០៧-២០១៤ ៖ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យរបស់កូរ៉េខាងត្បូងមួយគ្រឿងបានធ្លាក់ សម្លាប់មនុស្សចំនួន៥នាក់ ។
៤-ថ្ងៃទី១៧-០៧-២០១៤ ៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH17 បានធ្លាក់ ដោយសារត្រូវគ្រាប់មីស៊ីលបាញ់ចំចេញពីដី សម្លាប់មនុស្សចំនួន២៩៨នាក់ យ៉ាងអាណោចអាធ័ម ។ នេះគឺជាករណីគ្រោះថ្នាក់យន្តហោះប្រភេទ Boeing777 លើកទី២ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤នេះ (លើកទី១ យន្តហោះដឹកអ្នកដំណើរមានជើងហោះហើរ MH370 ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់បានបាត់ខ្លួន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ រហូតមកទល់សព្វថ្ងៃនៅតែរកមិនទាន់ឃើញនៅឡើយ ទាំងមនុស្ស ទាំងយន្តហោះ តែគេសន្និដ្ឋានថា មនុស្សយន្តហោះបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ) ។
៥-ថ្ងៃទី២១-០៧-២០១៤ ៖ ឧទ្ធម្ភាគចក្រយោធារបស់ចិនមួយគ្រឿងបានធ្លាក់នៅកណ្តាលវាលស្រែ ខណៈដែលមន្ត្រីទទួលខុសត្រូវមិនទាន់ប្រកាសអំពីចំនួនអ្នកស្លាប់ និងរងរបួសក៏ដោយ ក៏សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានមនុស្សចំនួន៦នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
៦-ថ្ងៃទី២៣-០៧-២០១៤ ៖ យន្តហោះដឹកអ្នកដំណើរប្រភេទ ATR72 របស់ក្រុមហ៊ុនអាកាសចរណ៍ Trans Asia Airway មួយគ្រឿង បានធ្លាក់នៅតៃវ៉ាន់ សម្លាប់មនុស្សចំនួន៤៨នាក់ និងរងរបួសចំនួន១០នាក់ ។ នេះគឺជាគ្រោះថ្នាក់លើកទី១៣សម្រាប់ប្រភេទយន្តហោះ ATR72 ។
៧-ថ្ងៃទី២៤-០៧-២០១៤ ៖ យន្តហោះដឹកអ្នកដំណើរប្រភេទ MD-83 របស់ក្រុមហ៊ុនអាកាសចរណ៍អាល់ហ្សេរី មានជើងហោះហើរ AH5017 បានធ្លាក់ និងសម្លាប់មនុស្សចំនួន១១៦នាក់ ។
៨-ថ្ងៃទី២៥-០៧-២០១៤ ៖ ឧទ្ធម្ភាគចក្រយោធារបស់ឥណ្ឌាបានធ្លាក់ផ្ទុះឆេះ សម្លាប់មនុស្សក្នុងយន្តហោះចំនួន៧នាក់ ៕
Source from: www.dtn7.com

Loading...
Loading...