
ខេត្តប៉ៃលិន ៖ រថយន្ត២គ្រឿង បានបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចមុខវត្តសួស្តី ស្ថិតក្នុងសង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
បើតាមសេចក្តីរាយការណ៌ពីកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តាកូម៉ា ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-8571 បើកបរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម។ ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហាយប្រ៊ីត ពណ៌ទឹកប្រាក់ ដែលបើកបរក្នុងទិសដៅស្របគ្នាទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តហាយប្រ៊ីត ម្នាក់រងរបួសធ្ងន់។ ចំណែករថយន្តទាំង២ បានរងការខូចខាតទាំងសងខាង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅវាស់វែង និងបានធ្វើការសម្របសម្រួលភាគីទាំង២ ប៉ុន្តែដោយសារតែការចរចាគ្នាមិនត្រូវ សមត្ថកិច្ចក៏សម្រេចនាំយករថយន្តទាំង២ទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com