បើកឡាន​ក្រឡាប់​ធ្លាក់ចូល​ទឹក​បឹង បណ្តាល​ឲ្យ​ជនជាតិ​ស៊ី​រី​៤​នាក់​ស្លាប់ បាត់​ខ្លួន​២​នាក់ និង​ជួយ​សង្គ្រោះបាន​ម្នាក់​

​ខេត្តព្រៃវែង៖មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើងកាលពី​វេលា​ព្រឹក​ថ្ងៃទី​៣០ខែកញ្ញាឆ្នាំ២០១៣ដោយ​សារ​តែ​មាន​​រថ​យន្ត​​មួយ​គ្រឿងជិះ​គ្នា​៧​នាក់

​ខេត្តព្រៃវែង ៖ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង កាលពី​វេលា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៣ ដោយ​សារ​តែ​មាន​​រថ​យន្ត​​មួយ​គ្រឿង ជិះ​គ្នា​៧​នាក់ ដែលជា​ជន​ស៊ី​រី បាន​ជួប​ឧប្បទ្ទវហេតុ ក្រ​ឡាប់​ធ្លាក់ចូល  ​ប្រឡាយទឹក​បឹង​ស្នេហ៍ ដែលមាន​ទីតាំង​នៅ​ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​ទឹក​ ស្ថិត​ក្នុង​ភូមិ​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ បាត់​ខ្លួន​២​នាក់ និង​ជួយ​សង្គ្រោះ​​បាន​ម្នាក់​។​

 

បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ចំនួន៤​នាក់ ក្នុងនោះ​ស្រី​ពីរ​នាក់ និង​ក្មេងប្រុសអាយុ​ជាង​១​ឆ្នាំ​ពីរ​នាក់ ត្រូវបាន​រកឃើញ ហើយ​បុរស​ម្នាក់អាយុ​ជាង​៣០​ឆ្នាំ បាន​រួចផុតពី​សេច​ក្ដីស្លាប់ ខណៈដែល​ជនរងគ្រោះពីរ​នាក់​ផ្សេង​ទៀត​បាន​​នឹង​កំពុង​បាត់​ខ្លួន ក្នុងនោះ​មាន​អ្នកបើកបរ​ផងដែរ ។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើ​តហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរីឆ្លាម ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំ​ពេញ 2A-8239 ជិះ​គ្នា​៧​នាក់ ដែល​សុទ្ធតែជា​ជន​ស៊ី​រី បើកបរ​តាម​បណ្តោយ​​ផ្លូវជាតិ​។ ខណៈពេល​ជិះ​មកដល់​ចំណុច​កន្លែង​កើត​ហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ចំណុច​បង្ហៀរ​ទឹក​ដែល​មានកម្លាំង​ទឹក​ហូរ​​ខ្លាំង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​តែម្តង​។​

 

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន កំពុងតែ​ព្យាយាមធ្វើការ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ជា​បន្តទៀត​។ ចំ​ណែក​​សាកសព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ខាង​ស្ថានទូត មក​ធ្វើការ​ដោះស្រាយ​ជា​បន្តទៀត​៕

1 2


Source from: watphnom-news.com

No comments:

Post a Comment