
តបទៅនឹងលទ្ធផលដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ លោកឈាង វុនដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានសម្តែងការសារទរ ចំពោះលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយ គជប។ប៉ុន្តែក្នុងនោះ លោក ឈាង វុនក៏បានសម្តែងការសោកស្តាយ ដែលគណបក្សប្រជាជនកម្ពុជា ថយនូវអាសនៈរបស់ខ្លូនផងដែរ។
សម្លេងលោកឈាន វុន
ជាមួយគ្នានេះលោក ឈាង វុន ក៏បានប្រាប់អោយដឹងដែរថា លោកមិនមានការភ្ញាក់ផ្អើលនោះទេ ចំពោះការធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ពីព្រោះ វាមិនមែនជាលើកទីមួយនោះទេ ការប្រកាសបដិសេធ របស់ ប្រធានគណបក្សប្រឆំាងពីលទ្ធផលបោះឆ្នោត គឺបានធ្វើឡើងជាយូរណាស់មកហើយ។
សម្លេងលោកឈាន វុន
Source from: Vayofm